• 2019-11-10 01:00:00
  • ព័ត៌មាន

បន្ទាប់​ពី​អាមេរិក តើ​ប្រទេស​ណា​ប្រើប្រាស់ Instagram ​ច្រើន​បំផុត?

  • 2019-11-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram គឺ​ជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​ដែល​អ្នក​ប្រើប្រាស់​ផ្ដោត​លើ​ការ​ចែករំលែក​រូបភាព​និង​វីដេអូ។ ជា​រៀងរាល់​ថ្ងៃ​មាន​រូបភាព​ស្អាតៗ​ជា​ច្រើន​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Facebook។

តើ​បណ្ដាញ​សង្គម​ដែល​ចាប់​កំណើត​នៅ​ឆ្នាំ ២០១០ មួយ​នេះ មាន​ប្រទេស​ណា​ប្រើប្រាស់​ច្រើន​បំផុត​បន្ទាប់​ពី​ប្រទេស​កំណើត​ដែល​ជា​សហរដ្ឋអាមេរិក?

យោង​តាម​របាយការណ៍​ពី Statista ​បាន​ចុះ​ផ្សាយ​ថា​នៅ​អាមេរិក​មាន​អ្នក​ប្រើ Instagram ​ប្រមាណ ១១០ លាន​នាក់​ច្រើន​ដាច់​គេ​បង្អស់។ ស្រប​ពេល​ប្រេស៊ីល​ឈរ​លេខ ២ មាន ៧០ លាន​នាក់ ខណៈ​ឥណ្ឌា​មាន ៦៩ លាន​នាក់ ឥណ្ឌូណេស៊ី​ឈរ​លេខ ៤ មាន ៥៩ លាន​នាក់ និង​រុស្ស៊ី​បញ្ចប់​តំណែង​នៃ​ប្រទេស​ទាំង ៥ មាន​អ្នក​ប្រើ ៤០ លាន​នាក់៕

អានអត្ថបទ:

ប្រភព៖ Statista ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់