• 2019-11-06 01:46:01
  • ព័ត៌មាន

ស្ងាត់​មួយ​ស្របក់ Nokia បញ្ចេញស្មាតហ្វូនទំនើប ២ ស៊េរី រចនាឡើងកាលីប ដាក់លក់ក្នុងតម្លៃពិសេសបំផុត!

  • 2019-11-06 01:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះ Nokia ដែល​ជា​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​ធំមួយក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន វាយ​លុក​ទីផ្សារ​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត ដោយ​ការ​វិល​ត្រលប់​លើក​នេះ Nokia ត្រៀម​បង្ហាញ​ស្មាតហ្វូន​ដ៏​ទំនើបស៊េរី​ចុង​ក្រោយ ២ គ្រឿង ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​បំផុត។

ស្មាតហ្វូន​ជំនាន់ថ្មីដែលក្រុមហ៊ុន Nokia បាននាំចូលមកទីផ្សារកម្ពុជាមាន ២ ម៉ូដែល គឺ​ Nokia 6.2 និង Nokia 7.2 ដែល​មាន​លក់​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​ដៃ​ដែល​នៅ​ជិត​លោក​អ្នក និង Smart Shop ទូទាំង​ប្រទេស ហើយ​ជា​ប្រភេទស្មាន​ហ្វូន​ស៊េរី​ចុង​ក្រោយ និង ថ្មី​សន្លាង​បំផុត។ ស្មាតហ្វូន​ទាំង ២ ម៉ូដែល​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ភាព​ទាក់ទាញ និង​ទាន់​សម័យ ជា​ពិសេស​មាន​ការ​រចនា​ផ្នែក​ខាង​ក្រោយ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​មាន​កាមេរ៉ា ៣ គ្រាប់ នៅ​ក្នុង​ស៊ុម​រាង​មូល ខុស​ប្លែក​ពី​កាមេរ៉ា​របស់​ទូរសព្ទ​ដទៃ​ទៀត។ មិន​តែ​ប៉ុណ្ណោះ ផ្នែក​ខាង​ក្រោយ​របស់​វា ក៏​បាន​បង្កប់​សេនស័រ​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

សម្រាប់ Nokia 6.2 មាន​តម្លៃ​ត្រឹម​តែ​ 219 ដុល្លារ មាន​ការ​រចនា​ឡើង​កាលីប ទាន់សម័យ បំពាក់​កាមេរ៉ា​មុខ​ទំហំ 8MP, មុខងារ Always-on HDR with Pure Display, បន្ទះ​ឈីប Snapdragon 636, ថាមពល​ថ្ម​ទំហំ 3500mAh អាច​ប្រើ​បាន​រយៈពេល ២ ថ្ងៃ, RAM ទំហំ 4GB និង ទំហំ​ផ្ទុក 64GB, កាមេរ៉ា​ក្រោយ​ ៣ គ្រាប់ ទំហំ 16MP , កាមេរ៉ា Depth Sensor ទំហំ 5MP និង​កាមេរ៉ា Ultra-wide ទំហំ 8MP ហើយ​អាច​ដាក់​ស៊ីម​កាត​បាន ២ និង​បន្ថែម Memory ក្រៅ​បាន​ព្រម​ទាំង​ដំណើរ​ការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 ទៀត​ផង។

ចំណែក​ឯ Nokia 7.2 មាន​តម្លៃ​ត្រឹម​តែ 289 ដុល្លារ គឺ​ជា​ស្មាតហ្វូន​ដែល​មាន​ការ​​ឌីហ្សាញ​ផ្នែក​ខាង​ក្រៅ​ដូច​គ្នា​ទៅ​នឹង​ស្មាតហ្វូន Nokia 6.2 ប៉ុន្តែ សម្រាប់​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​មាន​ភាព​ខុស​ប្លែក​បន្តិច ដូចជា កាមេរ៉ា​មុខ​របស់​វា​មាន​ទំហំ 20MP Quad Pixel f/2.0 ZEISS Optics, មាន​មុខងារ Always-on HDR with Pure Display, ប្រើ​បន្ទះ​ឈីប Snapdragon 660, មាន​ថាមពល​ថ្ម​ទំហំ 3500mAh កាន់​ថ្ម​អាច​ប្រើប្រាស់​បាន​រយៈពេល​យូរ​ដល់​ទៅ ២ ថ្ងៃ, មាន RAM ទំហំ 6GB និង​ទំហំ​ផ្ទុក 128GB, កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP, អាច​ដាក់​ស៊ីម​កាត​បាន ២ និង​បន្ថែម Memory ក្រៅ​បាន ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ផង​ដែរ។

ប្រញាប់​កុម្ម៉ង់​ទិញ​ឥលូវ​នេះ លោក​អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន ជើងTripodធំ​ដ៏​ស្រស់​ស្អាត​មួយ៕

មតិយោបល់