• 2019-11-05 02:55:30
  • គន្លឹះ

​របៀប​ដោនឡូត​ពុម្ពអក្សរ​ច្រើន​ជាង ១៣០០ ទុក​​ប្រើ​លើ iPad និង​ Adobe

  • 2019-11-05 02:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​លើ​ iOS 13 ​អ្នក​អាច​ប្រើប្រាស់​ក្តារចុចភាសាខ្មែរ​បាន​យ៉ាង​ងាយ​ស្រួល ជាមួយនិងមុខងារ Dark Mode ដែលអ្នកបានប្រើរួចហើយ។ ជាងនេះទៀតថ្មីៗ​នេះ ​ក្រុម​អ្នក​អភិវឌ្ឃន៍​កម្មវិធី​របស់ Adobe បាន​បញ្ចេញ​ពុម្ពមិនគិតថ្លៃ​ច្រើន​ជាង ១៣០០ អក្សរ​សម្រាប់​ដាក់​ឲ្យ​ប្រើ​លើ iPadOS និង​កម្មវិធី Adobe ដូចជា Photoshop និង Premiere Pro ជាដើមនៅ​លើ​ឧបករណ៍ iOS។

កម្មវិធី Adobe Creative Cloud លើ iPad

បើអ្នកមិនទាន់មានកម្មវិធី Adobe ហើយចង់ដោនឡូតសូមចូលទៅកាន់ App Store រួចរកពាក្យ Adobe Creative Cloud Mobile លើ iPhone ឬ iPad រួចចូលទៅ Sign up ឬ log in ជាមួយគណនី Adobe របស់អ្នក។ បន្ទាប់មក​ចុចយកពាក្យ Fonts នៅផ្នែកខាងលើនៃ menu bar-> Install Fonts ជាការស្រេច។

ពុម្ពទាំង ១៣០០ លើ Adobe Creative Cloud Mobile

ពុម្ពទាំង ១៣០០ ទៅ ១៧០០ នេះ​ជាភាសាអង់គ្លេសសុទ្ធដែលមានច្រើនម៉ូដ(មិនគិតថ្លៃ)។ វាអាចគាំទ្រជាមួយ iPad និង iPhone បើអ្នកជាអ្នករចនា ចង់លេងម៉ូដពុម្ពអក្សរអាចដោនឡូតកម្មវិធីជំនួយដទៃទៀតដូចជា AnyFont, iFont ឬ Font Diner ជាដើម៕

​ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង

អត្ថបទទាក់ទង៖

ប្រភព៖ idropnews ប្រែ​សម្រួល៖ រក្សា

មតិយោបល់