- 2019-11-05 00:57:56
- ព័ត៌មាន
ប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី បេក្ខជនសល់ម្នាក់របស់កម្ពុជាឈរបានត្រឹម ៦៤ម៉ោង
- 2019-11-05 00:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី បេក្ខជនសល់ម្នាក់របស់កម្ពុជាឈរបានត្រឹម ៦៤ម៉ោង
ចន្លោះមិនឃើញ
បេក្ខជនទាំង ១០នាក់របស់កម្ពុជាបានបោះបង់ការប្រកួតជាបន្តធ្វើឲ្យបាត់ឱកាសឈ្នះឡានមួយគ្រឿងពីកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត Mediacorp Subaru Palm Challenge 2019។
កម្មវិធីដែលមានការប្រកួតដ៏ស្វិតស្វាញមានរយៈពេល ៤ថ្ងៃ(ទាំងយប់ទាំងថ្ងៃ)ចាប់ពីថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ២០១៩ នៅ Ngee Ann Center ប្រទេសសិង្ហបុរី និងមានបេក្ខជនចូលរួមចំនួន ៤០០នាក់ រួមជាមួយបេក្ខជនដទៃទៀតមកពីប្រទេសសិង្ហបុរី ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម ។
គិតចាប់ពីថ្ងៃចាប់ផ្ដើមរហូតមកដល់ថ្ងៃនេះ បេក្ខជនកម្ពុជាបានបោះបង់ការប្រកួតជាបន្តបន្ទាប់រួមមាន ១. សំ ពិសិដ្ឋ ២. ប៉ុន សុផាន់មៃ ៣. ឡិច ច្រជាវ ៤. ហ៊ុន សូយទ្រី ៥. ធន ផាន់ ៦. គុង សុងវួច ៧. សុខពិសិដ្ឋ ៨. សឿន សារ៉ាត់ ៩. វៀក សាវី និង ១០. ទួច ស៊ីង ជាបេក្ខជនដែលបានបោះបង់ការប្រកួតចុងក្រោយគេដែលអាចឈរដាក់បាតដៃបានរហូតដល់ ៦៤ម៉ោង ៤៦នាទី។
គិតត្រឹមម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី ៤នៃការប្រកួតបក្ខជនដែលនៅប្រកួតបន្តមានចំនួន ១១នាក់ គឺ វៀតណាម ១នាក់ ថៃ ៣នាក់ និងសិង្ហបុរី ៧នាក់ នឹងបន្តប្រកួតរកអ្នកឈ្នះដើម្បីក្លាយជាម្ចាស់រថយន្ត Subaru XV 2.0iS EyeSight ថ្មីដែលមានតម្លៃជាង ៥៦ ០០០ ដុល្លារ (តម្លៃនៅប្រទេសសិង្ហបុរី) ដ៏ស្រស់ស្អាតមួយគ្រឿង៕