• 2019-11-03 06:40:56
  • ព័ត៌មាន

ប្រកួត​ដាក់​បាត​ដៃ​លើ​រថយន្ត​នៅ​សិង្ហបុរី ត្រឹម​ថ្ងៃ​ទី ២​បេក្ខជនខ្មែរ​នៅ​សល់ត្រឹម ៣នាក់​ប៉ុណ្ណេះ

  • 2019-11-03 06:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ម៉ូធ័រ អ៊ីមមេជ ខេមបូឌា បាន​ដឹក​នាំ​បេក្ខភាពចំនួន ១០នាក់​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​កម្មវិធី​ដាក់​បាត​ដៃ​លើ​រថយន្ត Mediacorp Subaru Car Challenge 2019​​​ កម្មវិធី​នេះ​មាន​បេក្ខភាពចូល​រួម​ចំនួន ៤០០ នាក់ រួម​ជា​មួយ​បេក្ខភាពដទៃ​ទៀត​មក​ពីប្រទេសសិង្ហបុរី ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និង​វៀតណាម ។

កម្មវិធី​ដែល​មាន​ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​នឹង​តម្រូវ​ឲ្យ​បេក្ខភាព​ទាំង​អស់​ត្រូវ​មាន​ភាពអត់​ធ្មត់​ ស៊ូទ្រាំ ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដើម្បី​ឈ្នះ​រង្វាន់ (លក្ខខណ្ឌ​នៃ​កម្មវិធី​តម្រូវ​ឱ្យ​បេក្ខភាពសម្រាក ៥នាទី រាល់​៦​ម៉ោង​ម្ដង)។ កម្មវិធី​នេះ​មាន​​រយៈពេល ៤​ថ្ងៃ​(ទាំង​យប់​ទាំង​ថ្ងៃ)ចាប់​ពី​ថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ Ngee Ann Center ប្រទេស​សិង្ហបុរី។

ក្នុង​នេះ​បេក្ខភាព​កម្ពុជា​ចំនួន ៧រូប​បាន​បាត់​បង់​ឱកាស​ប្រកួត​ប្រជែង​មាន ហ៊ុន សូយទ្រី, សំ ពិសិដ្ឋ, ផន ផាន, ឡិច ច្រជាវ, នាង សុខពិសិដ្ឋ, គេង សុង​វួច និង ប៉ុន សុផាន់មៃ។

ចំណែក​បេក្ខភាព​ដែល​នៅ​បន្ត​ការ​ប្រកួត​មាន វៀក សាវី ទួច ស៊ីង និង សឿន សារ៉ាត់។

បេក្ខភាព វៀក សាវី លើកដៃ
បេក្ខភាព ទួច ស៊ីង នៅក្រោយបេក្ខជនស្រី
បេក្ខភាព សឿន សារ៉ាត់ នៅខាងមុខបេក្ខជនពាក់វែនតា

គិត​មក​ដល់​ពេល​នេះ​មាន​បេក្ខភាព​ជា​ច្រើន​ផង​ដែរ​នៅ​តាម​ប្រទេស​ផ្សេងៗ​ក៏​បាន​បោះបង់​ការ​ប្រកួត​ដូច​គ្នា​ដោយ​សារ​បញ្ហា​សុខភាព និង​មាន​បេក្ខភាពដែល​នៅ​មាន​កម្លាំង​តស៊ូ​បាន​ច្រើន​ម៉ោង​បន្ថែម​ទៀត។ គូសបញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​នេះ​នៅ​សល់​រយៈពេល​ ២ថ្ងៃទៀត​ទើប​អាចរក​ឃើញ​​អ្នកឈ្នះ គឺនៅ​ថ្ងៃ​ទី ៥ ច្ឆិកា ឆ្នាំ​២០១៩។ អ្នក​ឈ្នះនឹង​ក្លាយ​ម្ចាស់រថយន្ត Subaru XV 2.0iS EyeSight ថ្មី​ដែល​មានតម្លៃ​ជាង ៥៦ ០០០ ដុល្លារ (តម្លៃ​នៅ​ប្រទេស​សិង្ហបុរី) ដ៏​ស្រស់​ស្អាត​មួយ​គ្រឿង រួម​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេងៗ​ទៀត៕

សកម្មភាព​ពេល​សម្រាប់​ញាំបាយរយៈពេល ៥នាទី៖

អត្ថបទ៖ ម៉េងងី

មតិយោបល់