• 2019-10-30 08:22:56
  • ផលិតផលថ្មី

ASUS បញ្ចេញលក់កុំព្យូទ័រយួរដៃអេក្រង់ ២ លើទីផ្សារកម្ពុជា

  • 2019-10-30 08:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​តុលា ក្រុមហ៊ុន ASUS បាន​រៀប​ចំ​កម្មវិធី សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន ៣ម៉ូដែល នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល សែនសុខ។

​ផលិតផល​ថ្មី​ទាំង ៣ ដែល​ក្រុមហ៊ុន​ ASUS បាន​សម្ពោធ​គឺ​ជា​ត្រកូល ASUS Zenbook ស៊េរី​ចុង​ក្រោយ​ដែល​រួម​មាន​ Zenbook Pro Duo: UX581GV និង ​Zenbook Duo: UX481FLជា​ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ​មាន​អេក្រង់ ២ ​ហើយ​ម៉ូដែល​​ Zenbook: UX434FL មួយ​ទៀត។​​​

ក្នុង​កម្មវិធី​សម្ពោធ​នេះ​លោក Lawrence LIU ដែលជាប្រធានគ្រប់គ្រងផលិតផល ASUS ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបាននិងបន្តគាំទ្រផលិតផល ASUS ដែលជាចំណែកដ៏ធំ ក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន ដូចជាសព្វថ្ងៃនេះ។

ក្នុង​កម្មវិធី​កាល​ពី​ម្សិលមិញ​នេះ​ដែរ​ក៏​មាន​ការ​ចូល​រួម​ពី YouTuber ល្បីៗ​ជា​ច្រើន​ផង​ដែរ។ ក្នុង​នោះ​លោកឆេងសុភ័ក្ត្រ ម្ចាស់​ទំព័រ "រៀនថត" ក៏​បាន​ឡើង​បង្ហាញ និង​អនុវត្ត​ផ្ទាល់​លើ​ការ​កាត់​ត​រូបភាព នៅ​លើ​ Zenbook Pro Duo ដែល​កុំព្យូទ័រ​នេះ​ជួយ​ឲ្យ​​សម្រេច​ការងារ​បាន​លឿន និង​ងាយ​ស្រួល ដោយ​សារ​មាន​អេក្រង់​​ពីរ៕

អត្ថបទ៖ សុខហេង

មតិយោបល់