• 2019-10-16 03:04:23
  • ព័ត៌មាន

ពលរដ្ឋវៀតណាម ទិញម៉ូតូជាង ៨ ពាន់គ្រឿងជារៀងរាល់ថ្ងៃ

  • 2019-10-16 03:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាគម​អ្នក​ផលិត​ម៉ូតូ​នៅ​វៀតណាម​ហៅ​កាត់ VAMM បាន​បង្ហាញ​លទ្ធផល​ថ្មី​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ដែល​ឃើញ​ថា​ចំនួន​ម៉ូតូ​លក់​ចេញ​សរុប​នៅ​ប្រទេស​នេះ​ក្នុង​រយៈពេល ៣ ខែ​ចុង​ក្រោយ មាន​ ៨៣១ ៤៤០ គ្រឿង។

សរុប​ជា​រួម​តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក​ទល់​ពេល​នេះ ចំនួន​លក់​ចេញ​សរុប​នៃ​ម៉ូតូ​មាន​ ២ ៣៣៤ ៨៩០ គ្រឿង ថយ​ចុះជិត ៥% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។ ចំនួន​លក់​ចេញ​នៅ​ ៣ ត្រីមាស​ចុង​ក្រោយ​គឺ​ស្មើ​ប្រមាណ​ មធ្យម​ភាគ​នៃ​ជាង ៨ ៦០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ។

ចំនួន​លក់​ម៉ូតូ​នៅ​ទីផ្សារ​វៀតណាម គឺ​មាន​លើស​ពី ២,៣ លាន​គ្រឿង ប៉ុន្តែ​ដោយ​សារ​តែ​មិន​មាន​ការ​ផ្ដល់​តួ​លេខ​ពី​ម៉ាក​ម៉ូតូ​ដទៃ​រួម​មាន​ Kymco, Ducati, BMW Motorrad, KTM, Kawasaki, Harley-Davidson, Triumph និង Royal Enfield ដែល​មិន​ស្ថិត​នៅ​ក្នុង​ VAMM។

តួ​លេខ​ឆ្នាំ ២០១៨ របស់ Motorcycles Data បាន​បង្ហាញ​ថា​វៀតណាម​ឈរ​ចំណាត់​ថ្នាក់​ទី ៤ ជា​ប្រទេស​លក់​ម៉ូតូ​បាន​ច្រើន​ជាង​គេ​ក្នុង​លោក នៅ​ពី​ក្រោយ​ឥណ្ឌា ចិន និង​ឥណ្ឌូណេស៊ី៕​​

ចុចអាន ៖ បច្ចេកទេសចតឡានយ៉ាងស្ទាត់ជំនាញទាំង ៥ ដែលគេថតបានស្ដែងៗ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់