• 2019-09-28 03:00:00
  • ផលិតផលថ្មី

នាឡិកាដៃ​នេះ​​ថ្ម​ខ្លាំង​ណាស់ប្រើ​បាន ១ ខែ​ពេញ​ តម្លៃ​វិញ​ធូរ​ថ្លៃ​(វីដេអូ)

  • 2019-09-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Amazfit Bip ជា​នាឡិកាដៃ​ឆ្លាត​វៃ ​ដែល​មាន​រូបរាង​ស្អាត​ទាក់ទាញ ​​បង្កប់​ដោយ​បច្ចេកវិទ្យា​ជួយ​តាមដាន​សុខភាព​ប្រចាំ​ថ្ងៃ​អ្នក​បាន​ និង​ជាពិសេស​គឺ​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ខ្លាំង​ណាស់។

​នាឡិកា​ដ៏​ឆ្លាត​នេះ ​បំពាក់​ដោយ​អេក្រង់​LCD និង​បង្កប់​អេក្រង់ការពារ​ភាព​សឹក​ឆ្កូត​ប្រភេទ Corning Gorilla Glass ប្រើប្រាស់​ថ្ម​ប្រភេទ lithiumទំហំ​ថ្ម ១៩០ មីលីអំពែ​ម៉ោង​​និង​បំពាក់​ដោយ​បច្ចេកវិទ្យា Bluetooth 4.0 BLE។

នាឡិកា​នេះ អាច​ឲ្យ​អ្នក​​ចូល​ទៅ​មើល​ការប្រែប្រួល​នៃ​វាស់​ចង្វាក់​បេះដូង​បាន​រាល់​ថ្ងៃ ​ ​មាន​ទិន្នន័យ​ច្បាស់​លាស់​ដោយ​ភ្ជាប់​ជាមួយ​សេនស័រ​ GPS រាប់​គ្រប់​ជំហាន​ដែល​ដើរ ​និង​គ្រប់​សកម្មភាព​។ ​អ្នក​អាច​ភ្ជាប់​ជាមួយ​ទូរសព្ទ ​ពេល​គេ​តេ​មក​ងាយ​ស្រួល​ទទួល ឬ​កំណត់​សារ​ឲ្យ​លោត​លើ​អេក្រង់​បាន​ដូច​ជា សារ​ពី SMS, Slack, Facebook, WhatApp ឬ Twiiter ជា​ដើម។

វា​មាន​មុខងារ Sleep tracking functionality​ ​និង​មុខងារ Android compatibilty ដែល​ជា​មុខងារ​ថ្មី មិន​ទាន់​ឃើញ​មាន​​លើ iWatch របស់ Apple ទេ​។

​ត្បិត​ថា​វា​មាន​ថាមពល​ថ្ម​រស់​បាន ៣០ ​ថ្ងៃ ​តែ​អ្នក​ត្រូវ​សាក​ភ្លើង​ម្ដង​ចំណាយ​ពេល ២,៥ ​ម៉ោង។ ​ប្រសិន​បើ​អ្នក​កម្ម៉ង់​ទិញ​គឺ ​Amafit ផ្តល់​ជូន​ប័ណ្ណ​ធានា​រយៈពេល ១ ឆ្នាំ​លើ​គុណភាព​ថ្ម។ តម្លៃ​លក់​លើ Amazon គឺ ៧០ ដុល្លារ​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Bgr ប្រែ​សម្រួល៖ រក្សា

មតិយោបល់