• 2019-09-28 02:00:00
  • ព័ត៌មាន

ចចេស​មិន​ព្រម​បិទ​ ទូរសព្ទ​ពេល​ជិះ​យន្តហោះ​ ជាប់​គុក​​ ៥ ថ្ងៃ​!

  • 2019-09-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ ជា​ប្រទេស​ដែល​មាន​វិន័យ​តឹងរ៉ឹង​បំផុត​សម្រាប់​ការ​ហោះ​ហើរ​​ ហើយ​​តាម​ការ​ចុះ​ផ្សាយ​របស់​​វិបសាយ​ព័ត៌មាន​​ចិន​ China.org ឲ្យ​ដឹង​ថា​មាន​អ្នក​ដំណើរ​បី​​នាក់​​ដែល​ហោះ​ហើរ​ចន្លោះ​ថ្ងៃ​ ៥ ខែ​មករា​ ដល់​ថ្ងៃ​ ៦ កុម្ភៈ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ប្រើ​ទូរសព្ទ​នៅ​លើ​យន្តហោះ។

ក្នុង​ចំណោម​ ៣ នាក់​រួម​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ Zhang ដែល​បាន​ចចេស​​មិន​ព្រម​បិទ​ទូរសព្ទ​របស់​ខ្លួន​ពេល​យន្តហោះ​រៀប​​ចេញ​ដំណើរ​ និង​ បាន​និយាយ​ទូរសព្ទ​អំឡុង​ពេល​ហោះ​ហើរ​ទៀត​ផង។ ជា​លទ្ធផល​ស្ត្រី​រូប​នេះ​​ត្រូវ​ជាប់​គុក​រយៈ​ពេល​ ៥ ថ្ងៃ។ អ្នក​ដំណើរ​ទីពីរ​ឈ្មោះ​ Niu ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​ការ​ប្រើ​ទូរសព្ទ ប៉ុន្តែ​ជាប់​ឃុំ​តែ​ ៣ ថ្ងៃ​ប៉ុណ្ណោះ។

អ្នក​ដំណើរ​ចុង​ក្រោយ​​ឈ្មោះ Wang ប្រហែល​ជា​អ្នក​ដំណើរ​ស៊យ​ជាង​គេ។ អ្នក​ដំណើរ​ដែល​​គេ​មិន​បាន​បញ្ជាក់​ពី​ភេទ​រូប​នេះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​ស្ដាប់​ចម្រៀង​អំឡុង​ពេល​រៀប​ចេញ​ដំណើរ​ និង ពេល​ចុះ​ចត។ Wang ក៏​ត្រូវ​ជាប់​ឃុំ​រយៈពេល​ ៥ ថ្ងៃ​ដែរ​ ប៉ុន្តែ​ក៏​អាច​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ ៧ ២៦៥ ដុល្លារ​ទៀត​ផង។

​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ទូរសព្ទ​លើ​យន្តហោះ​ឯណោះ​វិញ​គឺ​រលក​សញ្ញា​របស់​ទូរសព្ទ​​អាច​បង្ក​ជា​ការ​រំខាន​​ដល់​អ្នក​បើក​យន្តហោះ​មួយ​ចំនួន​ និង អ្នក​គ្រប់​គ្រង​ចរាចរ​ខាង​ជើង​អាកាស។ ត្បិត​ថា​មិន​មែន​ជា​កម្រិត​គ្រោះ​ថ្នាក់​អ្វី​ ប៉ុន្តែ​វា​ពិត​ជា​ធ្វើ​ឲ្យ​រំខាន​​ដល់​ដំណើរ​​ការ​នៃ​ការងារ​ណាស់៕ ​

​​​​​​​​

ប្រភព៖ Cnet អត្ថបទ៖ សុខហេង

មតិយោបល់