• 2019-09-19 01:25:16
  • ព័ត៌មាន

កាមេរ៉ា​រាងចង្ក្រាន​ហ្គាស​រំពឹងមាន​ប្រើ​លើ iPad Pro ​ត្រៀម​ប្រកាស​ខែ​ក្រោយ

  • 2019-09-19 01:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រចនា​បំពាក់​នូវ​កាមេរ៉ា ៣ គ្រាប់​ទម្រង់​ជា​រាង​ចង្រ្កាន​ហ្គាស​នៅ​លើ iPhone 11 Pro ​ចូល​មក​ដល់​រឿងរ៉ាវ​ថេបប្លែត​សេរ៊ី​ឆ្នាំ ២០១៩ របស់ Apple ដែល​ជា iPad Pro ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អភីវឌ្ឍតាម​គន្លង​នោះ​ដូច​គ្នា។

តាម​រូបភាព​បែកធ្លាយ​នៃ​ខ្នង​ម៉ាស៊ីន​ iPad Pro ​មាន​ប្រើប្រាស់​ចន្លោះ​ទុក​បំពាក់​ឡេន​កាមេរ៉ា ៣ គ្រាប់​នៅ​ផ្នែក​ខាង​ស្តាំ ប៉ុន្តែ​ទំហំ​មិន​ជា​ធំ​ពេក​នោះ​ទេ។ ទិន្នន័យ​នេះ​ទទួល​បាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត Sonny Dickson ដែល​អះអាង​ថា​ជា​គំរូ​រចនា​ចុង​ក្រោយ​បង្អស់​នៃ iPad Pro (២០១៩)។

ត្បិត​ Apple មិន​ទាន់​បង្ហើប​ពី​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ជាក់លាក់ តែ​តាម​ការ​ព្យាករណ៍​ក្រុមហ៊ុន​អាមេរិក​អាច​នឹង​ប្រកាស​ថេបប្លែត​នេះ​នៅ​អំឡុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់