• 2019-09-05 07:41:17
  • ព័ត៌មាន

ទាំងអ្នកបើកបរ និងអ្នកជិះនឹងចំណេញហើយក្រោយ TADA ប្រើប្រព័ន្ធពិន្ទុ MVLដ៏ទំនើបថ្មីនេះ

  • 2019-09-05 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​កញ្ញា​នេះ​ ក្រុមហ៊ុន​ MVL Foundation បាន​ដាក់​បញ្ចូល​ កម្មវិធី​ Mobility Blockchain MVL ទៅ​ក្នុង​កម្មវិធី​កក់​ការ​ធ្វើ​ដំណើរ​តាម​ App របស់​ខ្លួន​ ដែល​មាន​ឈ្មោះ​ថា TADA  ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នកប្រើ​ប្រាស់​​ទាំង​អ្នក​ជិះ និង​អ្នក​បើក។

កម្មវិធី​ Mobility Blockchain MVL ជា​កម្មវិធី​មួយ​ ដែល​មាន​គោល​បំណង​បង្កើត​ប្រព័ន្ធ​អេកូ​នៃ​ចល័តភាព​ ប្រកប​ដោយ​តម្លាភាព​  និង​ធានា​សុវត្ថិភាព​ទិន្នន័យ​បំផុត ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ blockchain (បណ្តុំ​ទិន្នន័យ​ត​ភ្ជាប់​គ្នា​ជា​ខ្សែ​សង្វាក់​ធានា​សុវត្ថិភាព)។

លើស​ពី​នេះ​ទៅ​ទៀត​នោះ​ ក្រុមហ៊ុន​ MVL Foundation ក៏​ទើប​តែ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឲ្យ​ប្រើ​ប្រាស់​ជា​ស្ថាបពរ ​នៅ​សិង្ហបុរី​ និង​វៀតណាម​ផង​ដែរ។ នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់ MVL ទិន្នន័យ​ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង​ប្រកប​ដោយ​តម្លាភាព រួម​ទាំង​ផ្ដល់​ជូន​ការ​លើក​ទឹក​ចិត្ត​ថ្មី​មួយ​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រួម​ចំណែក​ក្នុង​ប្រព័ន្ធ​អេកូ​របស់ MVL​។

ចំពោះ​អ្នក​ប្រើ​ប្រាស់​កម្មវិធី TADA ស្រាប់ នឹង​ទទួល​បាន​ពិន្ទុ MVL អាស្រ័យ​លើ​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​ និង​ការ​វាយ​តម្លៃ​រាល់​ពេល​ប្រើ​ប្រាស់​កម្មវិធី ​TADA ​ហៅ​តាក់​ស៊ី ឬ ម៉ូតូ​កង់​បី ដោយ​មិន​ចាំ​បាច់​ចូល​ទៅ​ក្នុង​ MVL ឡើយ។​ កម្រិត​ពិន្ទុ MVL ត្រូវ​បាន​កំណត់​ដោយ​ពិន្ទុ MVL ដែល​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​គ្នា។

នេះជាកម្មកត់ត្រាពិន្ទុ MVL

អ្នក​ដំណើរ​របស់ TADA នឹង​ទទួល​បាន​ពិន្ទុ MVL ដោយ​ស្វ័យ​ប្រវត្តិ​រាល់​ការ​ជិះ​លើ​សេវាកម្ម​របស់ TADA និង​ពិន្ទុ MVL បន្ថែម​សម្រាប់​ការ​វាយ​តម្លៃ​អ្នក​បើក​បរ។

រីឯអ្នក​បើកបរ​ TADA ​វិញអាច​ទទួល​បាន​ពិន្ទុ​ MVL ដោយ​ស្វ័យប្រវត្តិ​ ដោយ​គ្រាន់​តែ​ដឹក​អ្នក​ដំណើរ​របស់​ TADA ​នឹង​ទទួល​បាន​ពិន្ទុ​បន្ថែម សម្រាប់​ការ​ទទួល​យក​ការ​កក់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​ជាក់​លាក់​មួយ​ចំនួន​។

ប្រព័ន្ធ​លើក​ទឹក​ចិត្ត​នេះ​បាន​ទទួល​ភាព​ជោគជ័យ​ដោយ​អ្នក​ប្រើ​ប្រាស់​ប្រមាណ​មួយ​ភាគ​បួន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​រង្វាន់​លើក​ទឹក​ចិត្ត MVL នេះ​នៅ​ប្រទេស​សិង្ហបុរី ​និង​វៀតណាម។ ឥទ្បូវ​នេះ អ្នក​ប្រើ​ប្រាស់​កម្មវិធី TADA នៅ​កម្ពុជា​ក៏​នឹង​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​នេះ​ដែរ ដើម្បី​ជួយ​លើក​ស្ទួយ​ប្រព័ន្ធ​អេកូ MVL។

ដើម្បីដឹងពីប្រូម៉ូសិនថ្មីៗរបស់​ TADA សូម​តាមដានហ្វេសប៊ុកផេក TADA Cambodia

អត្ថបទ៖ លីដា

មតិយោបល់