• 2019-09-05 02:27:41
  • ផលិតផលថ្មី

Asus បញ្ចេញ​ ROG Phone II ពិសេសញាត់មេមូរីដល់ 1TB ​

  • 2019-09-05 02:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ IFA ២០១៩ ដោយ​បញ្ចេញ Ultimate Edition របស់​ ROG Phone II ដែល​អាច​ចាត់​ទុក​បាន​ថា​ជា​ទូរសព្ទ​ដ៏​ខ្លាំង​មួយ​លើ​លោក​។

ROG Phone II Ultimate Edition ជា​ទូរសព្ទ​ដំបូង​គេក្នុងលោក ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ ១TB ជា​ប្រភេទ UFS 3.0 ។ Asus បាន​​បញ្ជាក់​ថា Adreno 640 GPU នៅ​លើ Ultimate Edition មាន​ល្បឿន​លឿន​ជាង​ GPU នៅ​លើ ROG Phone II ធម្មតា។

អ្វី​ផ្សេងៗ​គឺ​នៅ​ដដែល ដូចជា អេក្រង់ OLED ១២០Hz, Snapdragon 855+, ថ្ម​ទំហំ ៦០០០mAh ។ Asus ROG Phone II Ultimate Edition នឹង​ដាក់​លក់​ក្នុង​តម្លៃ​ខ្ទង់ ១៣០០ ដុល្លារ ៕ ​​

ប្រភព៖ 9to5google ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់