• 2019-09-03 02:03:02
  • ព័ត៌មាន

ZAO កម្មវិធី​ថ្មី​ផ្ទុះ​ខ្លាំង​នៅ​ចិន ​កំពុង​រង​ការ​ព្រួយបារម្ភ​បញ្ហា​ឯកជន​ភាព

  • 2019-09-03 02:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ថ្មី​របស់​ប្រទេស​ចិន​ឲ្យ​ឈ្មោះ​ថា 'ZAO' ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្លាស់ប្តូរ​មុខមាត់​របស់​ពួក​គេ​ទៅ​ក្នុង​ឈុត​ឆាក​នៃ​វិដេអូ​ឃ្លីប​របស់​តារា​ល្បីៗ ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ព្រួយបារម្ភ​ជុំវិញ​ឯកជន​ភាព។

ទស្សនាវីដេអូខាងក្រោម៖

App ដែល​កំពុង​ឈរ​លំដាប់​ទី ១ លើ Store របស់​ប្រទេស​ចិន ដែល​មាន​ការ​ចុច​ទាញ​យក​លើស​ពី​មួយ​លាន​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ត្រូវ​បាន​គេ​ដឹង​ថា​ប្រើប្រាស់​បច្ចេកវិទ្យា AI ​ក្នុង​ការ​បម្លែង​មុខ​របស់​មនុស្ស​ម្នាក់​ទៅ​លើ​ទម្រង់​ផ្ទៃ​មុខ​មួយ​ផ្សេង​ទៀត។

ក្រៅ​ពី​ភាព​ល្បីល្បាញ​មួយ​នេះ ក៏​មាន​មតិ​ខ្វល់ខ្វាយ​មួយ​ចំនួន​បាន​ផ្ទុះ​ឡើង​លើ​គោលការណ៍​របស់​កម្មវិធី​ដែល​បាន​កំណត់​អាច​អនុញ្ញាត​ឲ្យ ZAO ​ប្រើប្រាស់​រូបភាព​ដែល​បាន Upload ចូល​ទៅ​ក្នុង​កម្មវិធី​នោះ សម្រាប់​គោលបំណង​ទីផ្សារ​ណា​មួយ។

ជុំវិញ​រឿងរ៉ាវ​នេះ ZAO បាន​បញ្ជាក់​លើ​គណនី Weibo របស់​ខ្លួន​ថា៖ "យើង​បាន​យល់​នូវ​អ្វី​ដែល​អ្នក​ប្រើប្រាស់​ព្រួយបារម្ភ​ពី​បញ្ហា​ឯកជនភាព បែប​នេះ​យើង​នឹង​ធ្វើការ​កែតម្រូវ​ដោយ​ទាមទារ​ពេលវេលា​មួយ​ចំនួន"។

បញ្ជាក់​ថា​កម្មវិធី ZAO ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ Momo Inc, ដែល​ត្រូវ​បាន​ស្គាល់​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ណាត់​ជួប​ដ៏​ល្បី​ឈ្មោះ ​តែ​ក្រោយ​មក​ផ្លាស់​មក​អភិវឌ្ឍ​សេវាកម្ម​ផ្សាយ​ផ្ទាល់​វិញ៕

អានអត្ថបទ:

ប្រភព៖ gadgets.ndtv ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់