• 2019-08-30 06:53:12
  • ព័ត៌មាន

លេខឡាន​ការ៉េ ដែលថោក​ជាងគេ​នៅស្រុកខ្មែរ

  • 2019-08-30 06:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខ​ឡាន​ពិសេស​ការ៉េ​ថោកជាងគេ​នៅកម្ពុជា គឺ​តម្លៃ ១ ៥០០ ០០០រៀល ដែលមាន​លេខ 4444 នៅ​តំបន់ ៣ ((ព្រៃវែង កំពង់ធំ តាកែវ ស្វាយរៀង កំពត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់​ស្ពឺ កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន និង​កែប)។  នេះបើតាម​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការ​លក់លេខ​ចុះ​បញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុនស្រាល របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ហត្ថលេខា​ដោយរដ្ឋមន្រ្តី​ទាំងពីរ កាលពីថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៩។

ចំពោះ​តំបន់១ នៅរាជធានីភ្នំពេញ លេខពិសេសខាងលើ មានតម្លៃ ​៦ ០០០ ០០០​រៀល និង​តំបន់២ (កណ្តាល កំពង់ចាម បាត់ដំបង សៀមរាប ព្រះសីហនុ និង​ត្បូងឃ្មុំ) មានតម្លៃ ៣ ០០០ ០០០ រៀល៕

ចុចអាន៖ មកដឹង​តម្លៃ​​លេខ​រថយន្ត​ថ្លៃ​ជាងគេ​នៅស្រុក​ខ្មែរ

អត្ថបទ៖ សំភី

មតិយោបល់