• 2019-08-16 07:37:17
  • ព័ត៌មាន

យន្តហោះធ្លាប់ដឹកមេដឹកនាំជប៉ុនច្រើនរូប ដាក់លក់តម្លៃ ២៨ លានដុល្លារ

  • 2019-08-16 07:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ Boeing 747-400 មួយ​គ្រឿង ដែល​បាន​ដឹក​ជញ្ជូន​ប្រធានាធិបតី​ជប៉ុន ១៤ រូប និង​អធិរាជ​នៃ​ប្រទេស ​ទៅ​កាន់​ជុំវិញ​ពិភពលោក​នោះ ត្រូវ​បាន​ប្រទះ​ឃើញ​ដាក់​លក់។ នេះ​បើ​ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​​​ភ្នាក់ងារ​ជួញដូរ​យន្តហោះ Controller។

យន្តហោះ​នេះ​ផលិត​ឡើង​នៅ​ឆ្នាំ ១៩៩១ ដែល​ចុះ​បញ្ជី​ដោយ​កងទ័ព​ស្វ័យ​ការពារ​អាកាស​ជប៉ុន និង​ត្រូវ​បាន​កែ​សម្រួល​ ដើម្បី​បញ្ចូល​នូវ​បន្ទប់​គេង, កន្លែង​មុជ​ទឹក, ការិយាល័យ និង​ទីធ្លា​សម្រាប់​លំហែ​កាយ​ផង​ដែរ។

យន្តហោះ​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៨ លាន​ដុល្លារ ហើយ​វា​ទើប​ប្រើ​ក្នុង​ការ​ហោះ​ហើរ​បាន​រយៈពេល ១៦ ៣៣២ ម៉ោង​ប៉ុណ្ណោះ ដែល​អាច​និយាយ​បាន​ថា​នៅ​ថ្មី​គួរ​សម​ដែរ។

ខណៈ​ពេល​នេះ​ យន្តហោះ​នៅ​មិន​ទាន់​លក់​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​​លុយ​ដែល​បាន​ពី​ការ​លក់​នឹង​ត្រូវ​ប្រើ​សម្រាប់​ផ្គត់ផ្គង់​​ដល់​​រដ្ឋាភិបាល​ម៉ិកស៊ីកូ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ពី​តំបន់​អាមេរិក​​កណ្ដាល ទៅ​សហរដ្ឋអាមេរិក៕​​​​​​

ចុចអាន ៖ ចេញរាងឡាន Bugatti តម្លៃ ៨,៩ លានដុល្លារ អាចស្ទុះដល់ ១០០ គ.ម/ម៉ក្នុងពេល ២,៤ វិនាទី

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់