• 2019-08-15 02:23:55
  • ព័ត៌មាន

Smartwatch ដំបូង​​ របស់​ OPPO អាច​នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ

  • 2019-08-15 02:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo បាន​ប្រកាស​ថា​កំពុង​ត្រៀម​ផលិត​ Smartwatch ដំបូង​របស់​ខ្លួន​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ ២០២០។ ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ Shen Yiren ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​ចូល​ប្រព័ន្ធ​សង្គម​ Weibo។

Smartwatch មួយ​នេះ​ នឹង​មាន​អេក្រង់​រាង​ការ៉េ​ស្រដៀង​ Apple Watch តែ​ខុស​ពី​អេក្រង់​រាង​មូល​របស់​ Samsung និង​ Huawei។ ហេតុផល​ដែល​ Oppo ជ្រើស​រើស​យក​រាង​ការ៉េ​នេះ​ គឺ​ដោយ​សារ​រាង​ការ៉េ​អាច​បង្ហាញ​ដំណឹង​បាន​ច្រើន​ជាង​អេក្រង់​រាង​មូល​។

លោក Shen Yiren ដែល​ជា​VP ម្នាក់​របស់​ Oppo មិន​បាន​បញ្ជាក់​ថា​ Smartwatch ដំបូង​របស់​ពួក​គេ​និង​ប្រើ​ Software បង្កើត​ដោយ​ខ្លួន​ឯង​ ឬ​ប្រើ​ប្រព័ន្ធ Wear OS របស់​ Google ដែលក្រុមហ៊ុន​ទូរសព្ទ​ Android ផ្សេង​ជា​ច្រើន​ទៀត​ប្រើ។

ក្រៅ​ពី​ការ​ប្រកាស​ Smartwatch ថ្មី​នេះ​ លោក​ Shen Yiren ក៏​បាន​បង្ហើប​ថា​ Oppo កំពុង​គ្រោង​ផលិត​កាស​បំបាត់​សំឡេង​រំខាន​ (Noise Cancelling Headphone)ដែល​ទំនង​​នឹងចេញ​នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ។

ប្រភព៖ Techradar ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់