• 2019-08-12 02:48:04
  • ព័ត៌មាន

​លើ​​ Galaxy Note 10 មានរន្ធសម្ងាត់ពីរ ភាគច្រើនស្មានខុសពីចំណុចពិសេសរបស់វា

  • 2019-08-12 02:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកាស​រូបរាង​ជា​ផ្លូវ​ការ​​​របស់​ Note 10 ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គេ​សង្កេត​ឃើញ​ថា​ Samsung បាន​បន្ថែម​រន្ធ​ពីរ​នៅ​លើ​ទូរសព្ទ​ទាំង​ពីរ​របស់​ខ្លួន​។​ ខ្លះ​ថា​រន្ធ​ទី​មួយ​នៅ​លើ​ជិត​កន្លែង​ដោត​ស៊ីម​នោះ​ជា​រន្ធ IR ដែល​សម្រាប់​បញ្ជា​គ្រឿង​សម្ភារៈ​អេឡិចត្រូនិក​។

បើ​យោង​តាម​ការ​រក​ឃើញ​របស់​ SamMobile បាន​បង្ហាញ​ថា រន្ធ​នោះ​​តាម​ពិត​ទៅ​ជា​រន្ធ​បំពង​សម្លេង​ទី ២ ដើម្បី​បង្កើន​​គុណភាព​សម្លេង​បែប stereo មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​។

ពី​មុន​រន្ធ​សម្រាប់​និយាយ​ទូរសព្ទ​ ដើរ​ពីរ​គឺ​សម្រាប់​ call ផង និង សម្រាប់​បំពង​សម្លេង​ផង​ ប៉ុន្តែ​ដោយ​Note 10 ​ស្ទើរ​តែ​គ្មាន​គែម​នៅ​ខាង​មុខ​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​តូច​ខ្លាំង​ ហើយ​គុណ​ភាព​បញ្ចេញ​សម្លេង​ពុំ​សូវ​ល្អ​ឡើយ​។

​​​ចំណែក​រន្ធ​មួយ​ទៀត​វិញ​ ដែល​ស្ថិត​នៅ​គែម​របស់​កាមេរ៉ា​វិញ​ជា​រន្ធ​ស្រូប​សម្លេង​ថ្មី​ នាំ​មក​នូវ​មុខងារ​ Zoom-in Mic។ នៅ​ពេល​ដែល​អ្នក​ zoom ចូល​ទៅ​កាន់​ចំណុច​ណា​មួយ​អំឡុងពេលថតវីដេអូ រន្ធ​នេះ​នឹង​ព្យាយាម​ផ្ដោត​យក​តែ​សម្លេង​បញ្ចេញ​ពី​ចំណុច​នោះ​ ហើយ​កាត់​បន្ថយ​សម្លេង​ដទៃ​ទៀត​ចេញ​ដោយ​ស្វ័យប្រវត្តិ​៕

ប្រភព៖ mspoweruser ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់