• 2019-08-06 02:00:24
  • ព័ត៌មាន

​ស្មាតហ្វូន​កាមេរ៉ា​ Selfie ​ល្អ​ដាច់​គេ ​ចាប់​បើក​ឲ្យ​កម្មង់​ទិញ​នៅ​សហរដ្ឋ​អាមេរិក

  • 2019-08-06 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ក្រុមហ៊ុន Asus បាន​ប្រកាស​ចេញ​ Zenfone 6 ​កាលពី​ខែ​មុន​ ​និង​ព្រម​ទាំង​ទទួល​បាន​ចំណាត់ថ្នាក់​ ថា​ជា ស្មាតហ្វូន​កាមេរ៉ា​ Selfie ​ល្អ​ដាច់​គេ ផ្ដល់​ពិន្ទុ​ដោយ​ DXOMark ផង​នោះ​។ នៅ​ពេល​នេះ​ស្មាតហ្វូន​រាង​ចម្លែក​ ​បាន​បង្ហាញ​លើ​វិបសាយ​លក់​រាយ B&H ​សម្រាប់​ការ​កម្ម៉ង់​ទិញ​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក។

​សម្រាប់​ជម្រើស​មេម៉ូរី ៦៤GB (RAM 6GB)តម្លៃ​ ៥០០ ដុល្លារ ខណៈ​ដែល​មេម៉ូរី ១២៨GB តម្លៃ​ ៥៥០ ដុល្លារ(RAM 6GB)​។ ​

​សម្រាប់​កត្តា​ដែល​រុញ​ឲ្យ ZenFone 6 ក្លាយ​ជា​ស្មាតហ្វូន​ថត Selfie បាន​ល្អ​បំផុត ក៏​ដោយ​សារ​ផ្នែក​នៃ​ម៉ូឌុល​កាមេរ៉ា​បែប​បង្វិល​ចុះ​ឡើង ​ប្រើ​ឡេន​មេ​តែ​មួយ មាន​ទំហំ 48MP+13MP។ ជាង​នេះ​ទៅ​ទៀត​ជាមួយ​មុខងារ​ Natural Bokeh ដែល​អាច​ផ្តិត​យក​រូបភាព Selfie បែប​ព្រាល Background បាន​ដាច់​ល្អ​សម្រាប់​ការ​ថត​ម្នាក់ ប៉ុន្តែ​នៅ​ជា​បញ្ហា​បន្តិច​សម្រាប់​ការ​ថត​ជា​ក្រុម។ បូក​ផ្សំ​នឹង​គ្រាប់ Flash LED ភ្លោះ ជំរុញ​ឲ្យ​ការ​ថត​នៅ​ទី​ងងឹត​លែង​ជា​បញ្ហា​ទៀត​ហើយ។

ផ្នែក​នៃ​ការ​ថត​វីដេអូ ជំនាន់​ក្រោយ​របស់ Asus ក៏​អាច​ផ្តិត​យក​ដល់​កម្រិត 4K ដែល​មាន​ភាព​ច្បាស់​ម៉ត់​ល្អ ​គ្រាប់​ Noise តិច ត្បិត​ថត​លក្ខណៈ Indoor ឬ​ក្រោម​ពន្លឺ​ថ្ងៃ​នៅ​ខាង​ក្រៅ​ក៏​ដោយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ រក្សា

មតិយោបល់