• 2019-08-01 06:58:00
  • ព័ត៌មាន

បុរស​ម្នាក់​ដាក់​លក់​ហ្គេម​ ​សល់​ពី ៣០​ ឆ្នាំ​មុន​ក្នុង​តម្លៃ​​ ១ ម៉ឺន​ដុល្លារ

  • 2019-08-01 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Scot Amos ដែល​រស់​នៅ​រដ្ឋ Nevada នៃ​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ហ្គេម​របស់​ខ្លួន​ ដែល​សល់​តាំង​ពី ៣០ ឆ្នាំ​មុន​ ។ Nintendo's Kid Icarus ជា​ហ្គេម​ដែល​​គ្រួសារ​គាត់​បាន​ទិញ​​ក្នុង​តម្លៃ ៣៨,៤៥ ដុល្លារ កាល​ពី ៣ ទសវត្សរ៍​មុន។

លោក​បាន​និយាយ​ថា​ ហ្គេម​នេះ​ប្រហែល​ជា​កាដូ ដែល​គ្រួសារ​គាត់​ទិញ​ឲ្យ​គាត់​ជា​កាដូ​ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល ព្រោះ​វិក័យប័ត្រ​បង្ហាញ​ថា​ ហ្គេម​នេះ​ទិញ​នៅ​ថ្ងៃ​ទី ៨ ខែ​ ធ្នូ ឆ្នាំ ១៩៨៨។ ម៉ាក់​របស់​គាត់​បាន​យក​ទៅ​ទុក​ក្នុង​បន្ទប់​ផ្ទុក​ឥវ៉ាន់​ ហើយ​ភ្លេច​នៅ​ទី​នោះ​។

មុន​ដំបូង​លោក Amos គិត​ថា​ហ្គេម​នេះ​ប្រហែល​ជា​អាច​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​រយ​ដុល្លារ ប៉ុន្តែ​​​​​​ដោយ​ប្រអប់​ហ្គេម​នេះ​មិន​ទាន់​ហែក​, ​ស្ថិត​ក្នុង​ស្ថាន​ភាព​ថ្មី,​ និង មាន​ភាព​កម្រ​ខ្លាំង​របស់​វា ទើប​លោក​សម្រេច​ចិត្ត​ដាក់​លក់​ក្នុង​តម្លៃ ១០,០០០ ដុល្លារ​

បើ​ហ្គេម​នេះ​លក់​បាន​ដូច​អ្វី​ដែល​គាត់​គិត​ គាត់​នឹង​ចែក​ពាក់​កណ្តាល​ឲ្យ​បងស្រី​គាត់​ ហើយ​មាន​គម្រោង​ថា​នឹង​នាំ​គួ្រសារ​គាត់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ Disney World ខែ​ក្រោយ​៕

ប្រភព៖ Time ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់