• 2019-07-30 03:30:33
  • ព័ត៌មាន

Gamer ៨ រូប​នេះ ក្លាយ​ជា​សេដ្ឋីភ្លាមៗកាលពីចុងសប្ដាហ៍

  • 2019-07-30 03:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ World Cup ដំបូង​គេ​បំផុត​របស់​ហ្គេម​អនឡាញ Fortnite បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ នៅ​ទីក្រុង​ New York ក្នុង​កីឡដ្ឋាន​ Arthur Ashe។ ៨ រូប​ខាង​ក្រោម​នេះ​ជា​អ្នក​ឈ្នះ​​ បាន​ទឹក​ប្រាក់​ច្រើន​ជាង​គេ​បំផុត ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សេដ្ឋី ៖

១. Kyle Giersdorf វ័យ ១៦ ឆ្នាំ​ ទទួល​បាន​តំណែង​លេខ​មួយ​ក្នុង​ការ​ប្រកួត​ផ្នែក Solo បាន​រង្វាន់​ជា​ទឹក​ប្រាក់​សុទ្ធ ៣ លាន​ដុល្លារ។

២. Harrison Chang វ័យ ២៤ ឆ្នាំ ទទួល​បាន​តំណែង​លេខ​ពីរ​ក្នុង​ការ​ប្រកួត​ផ្នែក Solo បាន​រង្វាន់​ ១,៨ លាន​ដុល្លារ។

៣. Emil Bergquist (ឆ្វេង) និង David Wang (ស្ដាំ) ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ ​ក្នុង​ការ​ប្រកួត​ផ្នែក​ Duos បាន​ប្រាក់​រង្វាន់​ ១,៥ លាន​ដុល្លារ​​ក្នុង​ម្នាក់។​

៤. Shane Cotton ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣ ពី​ការ​ប្រកួត​ផ្នែក​ Solo បាន​​ប្រាក់​រង្វាន់​ ១,២ លាន​ដុល្លារ។

៥. Dave Jong និង Jaden Ashman បាន​ប្រាក់​រង្វាន់​ម្នាក់ៗ​ ១ ១២៥ ០០០ ដុល្លារ ពី​​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​ការ​ប្រកួត​ផ្នែក Duos។

Jaden Ashman និងម្ដាយ

​៦. Nate Kou ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បួន​ក្នុង​ការ​ប្រកួត​​ផ្នែក Solo បាន​ប្រាក់​រង្វាន់ ១ ០៥០​ ០០០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់