• 2019-07-29 06:39:55
  • ផលិតផលថ្មី

ឃើញ​ការ​បើក​ប្រអប់​របស់​ ROG Phone 2 ហើយ​ Gamer​ ដឹង​តែ​ស្រឡាញ់​ហ្មង!

  • 2019-07-29 06:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus ROG Phone 2 បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​សប្តាហ៍​មុន​ ហើយ​ទូរសព្ទ​នេះ​ ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​វា​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជា​ទូរសព្ទ​ដទៃ​ ដែល​ចេញ​នៅ​ឆ្នាំ​នេះ​។

អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​នោះ​ គឺ​ទូរសព្ទ​នេះ​មាន​ accessories សម្រាប់​ដំណើរ​ការ​ជា​មួយ​ទូរសព្ទ​នេះ​ច្រើន ហើយ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរសព្ទ​។

លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ​នេះ​មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់​ AMOLED ទំហំ ៦,៥៩ អ៊ីញ ១០៨០x២៣៤០ ភិកសែល ជាមួយ​ល្បឿន Refresh ៩០ Hz

  • បន្ទះ​ឈីប Snapdragon 855+ (៧ nm) ដែល​ overclock ដល់ ២,៩៦ Hz

  • រ៉េម ១២ GB អង្គ​ផ្ទុក​ទិន្នន័យ ២៥៦/៥១២ GB

  • កាមេរ៉ា​ភ្លោះ Len ធម្មតា ៤៨ មេហ្គាភិកសែល និង Len ទូលាយ ១៣ មេហ្គាភិកសែល និង​កាមេរ៉ា​មុខ​ ២៤ មេហ្គាភិកសែល

  • រន្ធ​បំពង​សម្លេង​​ ២ នៅ​​ខាង​មុខ,រន្ធ​ដោត​កាស ៣,៥ mm និង ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់

  • ទំហំ​ថ្ម ៦០០០ mAh ជាមួយ​នឹង​បច្ចេកវិទ្យា​សាក​លឿន ៣០W

​ទូរសព្ទ​នេះ​មាន​តម្លៃ​ប្រហែល​ ​៩០០ ដុល្លារ​

ចូរ​មើល​វីដេអូ​នេះ​ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់