• 2019-07-26 06:15:45
  • ចំណេះដឹង

ផេក​ Facebook​ ទាំង​ ១០​ មាន​អ្នកតាមដានច្រើនជាងគេលើលោក

  • 2019-07-26 06:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Content​ ជា​ចំណុច​សំខាន់​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​វីដេអូ​នីមួយ​ៗ​មាន​អ្នក​ចូល​មើល​ច្រើន​មហា​សាល។​ មិន​ថា​លោក​អ្នក​ជា​ Blogger,​ Vlogger,​ ឬ​ម្ចាស់​ Platform​ ណា​ទេ។​ ការ​ផលិត​វីដេអូ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ Facebook​ ហើយ​ម្ចាស់​ Channel​ អាច​រក​ចំណូល​បាន​យ៉ាង​ក្រាស់​ក្រែល​ទៀត​ផង តួយ៉ាងដូចផេក​ Facebook​ ទាំង​ ១០​ ខាងក្រោម៖

១. LADbible​

បង្កើត​ឆ្នាំ​ ២០១២​ មាន​អ្នក​តាម​ដាន​ជាង​ ៣៥លាន​នាក់​ ហើយ​ក្នុង​មួយ​ខែ​មាន​អ្នក​ចូល​មើល​វីដេអូ​ដល់​ទៅ​ ៣ ០០០លាន​(3.0B views)​ដង​ឯណោះ។​ រាប់​បាន​ថា​ជា​ Channel​ ដែល​ផលិត​វីដេអូ​ពេញ​ទំហឹង​ព្រោះ​ មាន​ការ​ចេញ​ផ្សាយ​វីដេអូ​ថ្មី​ៗ​សឹង​តែ​មួយ​ម៉ោង​ម្ដង​ទៅ​ហើយ។​

២. UNILAD​

តាម​ពិត​ទៅ​ ទាំង​UNILAD​និង​ LADbible​ ដូច​បង​ប្អូន​បង្កើត​ចឹង​ គ្រាន់​តែ​ UNILAD​ មាន​ចុះ​អត្ថបទ​បន្ថែម​ពី​លើ​វីដេអូ​ទៀត។​ នៅ​ក្នុង​ខែ​មេសា​ផេក​នេះ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ ១ ៥០០ លានដង​(1.58B views)​ឯណោះ។​

៣. Taste Life​

សម័យ​នេះ​ហើយ​ ម្ហូប​មិន​លក់​តែ​រសជាតិ​ទេ​ សោភ័ណ្ឌភាព​ក៏​អាច​ឲ្យ​មនុស្ស​ផ្អើល​បាក់​ទឹក​បាក់​ដី​ចង់​ដឹង​ចង់​ឃើញ​ដែរ​ដូច្នេះ​ហើយ​ទើប​ឃើញ​មាន​ Content​ ម្ហូប​អាហារ​ក៏​កំពុង​ស្ទុះ​ឡើង​មិន​ចាញ់​គេ​ដូច​គ្នា។​ ផេក​ Taste​ Life​ បង្កើត​វិធី​ធ្វើ​ម្ហូប​ពី​វប្បធម៌​ចម្រុះ​ មាន​អ្នក​ចូល​មើល​ច្រើន​ដល់​ទៅ​ ១ ៥០០ លាន​ដង។​

៤. Tasty​

ផេក​ធ្វើ​ម្ហូប​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើល​លួច​លេប​ទឹក​មាត់​ម្ដង​ៗ​ ហើយ​សឹង​តែ​ស្ទុះ​ទៅ​ធ្វើ​ម្ហូប​តាម​ភ្លាម​ៗ​តែ​ម្ដង។​ ផេក​នេះ​មាន​អ្នក​តាម​ដាន​ដល់​ទៅ​ ៩៦​លាន​នាក់​ ភាគ​ច្រើន​បង្កើត​វីដេអូ​ដែល​ខ្លី​ៗ​ ស្រួល​មើល​ គួរ​ឲ្យ​ចង់​តាម​ដាន។​ ផេក​នេះ​លេង​ទាំង​ពន្លឺ​ ទាំង​សម្លេង​ និង​ក្រា​ហ្វិក​ស្អាត​ៗ​ ចាត់​ទុក​ថា​ជា​ផេក​ដែល​មាន​ជំនាញ​រឿង​ការ​ផលិត​វីដេអូ​ទាក់​ទង​នឹង​ម្ហូប​មែន។​

៥. 5-Minute​ Crafts​

ជា​ផេក​ដែល​ផលិត​វីដេអូ​កែឆ្នៃ​វត្ថុ​ផ្សេង​ៗ​ និយាយ​រួម​ដូច​ប្រាប់​ពី​ទិច​និច​ដែល​ជួយ​ឲ្យ​អ្នក​មើល​យក​ទៅ​អនុវត្ត​បាន​ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​(Life Hack)។​ មាន​ចំនួន​អ្នក​តាម​ដាន​ដល់​ទៅ​ ៥៦ លាន​ និង​មាន​អ្នក​ចូល​មើល​វីដេអូ​ដល់​ទៅ​ ១ ១០០លាន​ដង​ក្នុង​ខែ​មេសា​កន្លង​ទៅ​នេះ។​

ចំណាត់​ថ្នាក់​លេខ​ ៦ដល់លេខ ១០​មាន​ VTRND,​ Beauty Studio,​ VT,​ Rick Lax’s Favorite​និង​ Blossom​ ផេក​នីមួយ​ៗ​មាន​អ្នក​ចូល​មើល​ចន្លោះ​ពី​ ៧០០​ទៅ​ ១ ០០០លាន​ដង។​

Tubular Labs​ ជា​អ្នក​រួប​រួម​ទិន្នន័យ​និង​បាន​វិភាគ​ថា​ ពីមុន​សន្ទុះ​ការ​គាំទ្រវីដេអូ​ច្រើន​ជា​ក្រុម​ព័ត៌មាន​ ព័ត៌មាន​នយោបាយ​ ព័ត៌មានកម្សាន្ត​និង​សត្វ​ តែ​បច្ចុប្បន្ន​ អ្វី​ក៏​អាច​កើត​ឡើង​ដែរ​ហើយ​មាន​ការ​ប្រែប្រួល​គ្រប់​ពេល​វេលា៕​

ប្រភព៖ BrandThink | Digital Information World ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់