• 2019-07-24 04:53:22
  • ព័ត៌មាន

Mobile Legends ត្រៀម​ចេញ​ version 2.0 ថ្មី នាំ​មក​ជាមួយ​កំណែ​ទម្រង់​ជា​ច្រើន

  • 2019-07-24 04:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​ Mobile Legends កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​យុវវ័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ Mobile Legends ជា​ប្រភេទ​ហ្គេម​ mobile online battle area (MOBA) បង្កើត​ឡើង​សម្រាប់​ទូរសព្ទ​នៅ​ឆ្នាំ ២០១៦​។ ហ្គេម​នេះ​តម្រូវ​ឲ្យ​ចាប់​ក្រុម​ប្រកួត​គ្នា​ ហើយ​ក្នុង​មួយ​ក្រុម​មាន​ ៥ នាក់​និង​ជ្រើស​យក​ hero ផ្សេងៗ​គ្នា​។ ថ្មីៗ​នេះ​ Mobile Legends ប្រកាស​ថា​ខ្លួន​នឹង​មាន​ update ធំ​មួយ​នៅ​ថ្ងៃ​ខាង​មុខ​ ដែល​និង​នាំ​មក​នូវ​មុខងារ​ដូចជា៖

១. បើក​ចូល​ហ្គេម​លឿន​ជាង​មុន ៦០%

ពី​មុន​ពេល​ចូល​ហ្គេម​ម្តងៗ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ ២៥ វិនាទី ប៉ុន្តែ​ update ថ្មី​នេះ​នឹង​ចូល​លឿន​ជាង​មុន​ ចំណាយ​ពេល​ប្រហែល​ជា ១០ វិនាទី​ប៉ុណ្ណោះ​។

២. ចូល​លេង​លឿន​ជាង​មុន ៦០%

រយៈពេល​នៃ​ loading screen ធ្លាក់​មក​ប្រហែល​ជា ៥ វិនាទី (ពី​មុន​ត្រូវ​ចំណាយ​ ១៥ វិនាទី​ ឬ​ច្រើន​ជាង​នេះ)។

៣. PBR high definition character modeling

មាន​ន័យ​ថា​រូប​របស់​ hero នីមួយៗ​នឹង​ស្អាត​ជាង​មុន​ (កម្រិត HD) ហើយ​ពុំ​សូវ​ស៊ី​កម្លាំង​ម៉ាស៊ីន​ឡើយ​។

៤. កំណែ​ទម្រង់​ទៅ​លើ​ Interface ថ្មី

Interface ថ្មី​នេះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង ដោយ​វា​មាន​លក្ខណៈ​ស្អាត​និង​ទាន់​សម័យ​ជាង​មុន​។ ពុំ​សូវ​ជា​មាន​ភាព​រញ៉េរញ៉ៃ​ដូច​មុន​ឡើយ​។

៥. មុខងារ​ថ្មី​ជំនួយ​ដល់​ពេល​លេង​ ដើម្បី​កាត់​បន្ថយ​ភាព​យឺត (Lag)

៦. បន្ថែម​ Hero ថ្មី​,​ Squad ថ្មី, និង ផែន​ទី​ថ្មី

Hero ថ្មី​ប្រភេទ​ fighter នេះ​ឈ្មោះ​ថា Masha ដែល​អាច​ចេញ​មក​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​។ Masha ជា​hero តំណាង​ឲ្យ​រុស្សី​។

នេះ​ជា​ squad ថ្មី​ដែល​គេ​បាន​ប្រកាស​៖

នេះ​ជា​ផែនទី​ថ្មី៖

ប្រភព៖ Egg ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់