• 2019-07-24 02:40:19
  • ព័ត៌មាន

​Asus ROG Phone II ​មួយ​សិតលើស ​១០០០ ​ដុល្លារ​​ប្រើឈីប​ Snap 855+ ​ដំបូង​បង្អស់

  • 2019-07-24 02:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្ថិត​ក្រោម​ស្លាកយីហោ​របស់ Asus គឺ ROG ​ថ្មីៗ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ស្មាតហ្វូន​ជំនាន់​ក្រោយ ROG Phone II ​របស់​ខ្លួន នឹង​ក្លាយ​ជា Gaming Smartphone ដំបូង​ដែល​មាន​បំពាក់​បន្ទះ​ឈីប​ថ្មី Qualcomm Snapdragon 855 Plus។

ឈីប​ជំនាន់​ក្រោយ​នេះ​មាន​លក្ខណៈ​ពិសេស​ ដោយ​ប្រើប្រាស់ CPU ​ប្រភេទ Kryo 485 ​រត់​នៅ​ល្បឿន ២,៩៦GHz ​ពង្រឹង​លើ​ជំនាន់​ចាស់ ៤,២ ភាគរយ​ ប្រភេទ​ប្រើ​ឈីប Snapdragon 855 អាច​រត់​ត្រឹម​ល្បឿន ២,៨៤GHz។ ខណៈ​ល្បឿន GPU ​ប្រភេទ Adreno 640 ​រត់​នៅ​ល្បឿន​លឿន​ជាង​មុន ១៥ ភាគរយ​ ថែម​ទៀត​ផង​ដែរ។

ROG Phone II ​បំពាក់​អេក្រង់ AMOLED Display ​ល្បឿន ៩០Hz ដូច​ជំនាន់​មុន​អ៊ីចឹង​ដែរ ប៉ុន្តែ​ពិសេស​ត្រង់​រចនា​នូវ​គែម​ព័ទ្ធ​ជុំវិញ​តួ​ខ្លួន ដែល​ឲ្យ​ឈ្មោះ AirTriggers ​សម្រាប់​អ្នក​ប្រើប្រាស់​អាច​ច្របាប់ ដើរ​តួ​ជា​ប៊ូតុង​ក្នុង​ការ​លេង​ហ្គេម។ ជុំវិញ​លក្ខណៈ​សម្បត្តិ​លម្អិត​នឹង​ប្រកាស​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ តម្លៃចេញលក់នៅចិនកាលពីថ្ងៃ ២៣ ខែកក្កដាឆ្នាំ ២០១៩ គឺ ៩០០ ដុល្លារ៕

ទស្សនាវីដេអូ Review ខាងក្រោម៖

គ្រឿង Accessories មួយសិតរបស់ ROG Phone II

អត្ថបទទាក់ទង៖

ប្រភព៖ engadget ប្រែ​សម្រួល៖ រក្សា

មតិយោបល់