• 2019-07-23 05:26:24
  • ព័ត៌មាន

Apple គ្រោង​ជះ ១ ពាន់​លាន​ដុល្លារ បន្ត​ដង្ហើម​ថ្មី​ដល់​ក្រុមហ៊ុន Intel

  • 2019-07-23 05:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី Wall Street Journal ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Apple កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ចង់​ទិញ​យក​អាជីវកម្ម​ផលិត​បន្ទះ​ឈីប modem របស់​ក្រុមហ៊ុន Intel ដែល​មាន​តម្លៃ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក។

កិច្ច​ព្រមព្រៀង​អាច​នឹង​ប្រកាស​ទៅ​បាន​នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​តម្លៃ​ភាគហ៊ុន​របស់ Intel បាន​ផ្ទុះ​ឡើង ១ ភាគរយ​បន្ទាប់​ពី​លេចចេញ​ដំណឹង​ដ៏​ល្អ​មួយ​នេះ។ សព្វថ្ងៃ Intel ក៏​ជា​ដៃ​គូ​សហការ​ជាមួយ Apple លើ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈីប modem LTE ​លើ iPhone ជំនាន់​ក្រោយ ប៉ុន្តែ​ក្រោយ​ពី Apple និង Qualcomm ដោះស្រាយ​វិវាទ​ប៉ាតង់​ចប់​រួចរាល់ ក៏​ធ្វើ​ឲ្យ Intel ​ហាក់​បាក់ស្បាត​និង​សម្រេច​ដកថយ​លើ​ឧស្សាហកម្ម​នេះវិញ។

យ៉ាងណាមិញ​ Apple ​ត្រូវ​បាន​ប្រភព​សង្កត់​ធ្ងន់​ថា​នឹង​ផ្តល់​ដង្ហើម​ថ្មី ឲ្យ​ឧស្សាហកម្ម​ផលិត​បន្ទះ​ modem 5G របស់ Intel ក្រោក​ឈរ​ឡើង​វិញ តាម​រយៈ​ការ​ប្រើប្រាស់​ថវិកា​ខ្ទង់ ១ ពាន់​លាន​ដុល្លារ​ទិញ​ផ្តាច់​អាជីវកម្ម​របស់​ក្រុមហ៊ុន​រួម​សញ្ជាតិ​មួយ​នេះ​ផ្ទាល់​តែ​ម្តង។

ប្រសិន​ណា​ក្លាយ​ជា​ការ​ពិត​ នោះ​ក៏​នឹង​ក្លាយ​ជា​ការ​ចំណាយ​ដ៏​ធំ​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​លោក Tim Cook ខណៈ​ការ​ចាយ​ច្រើន​បំផុត​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៤ គ្រា​ដែល Apple ជះ ២,៦ ពាន់​លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន Beats Electronics and Beats Music។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់