- 2019-07-16 07:35:30
- ព័ត៌មាន
ទៅរួចទេ! បើវៀតណាម ឈប់ប្រើ Facebook ហើយបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួន
- 2019-07-16 07:35:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅរួចទេ! បើវៀតណាម ឈប់ប្រើ Facebook ហើយបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម លោក Nguyen Manh Hung បានបង្ហាញពីបំណងចង់បង្កើតបណ្តាញសង្គមផ្ទាល់ខ្លួននៅក្នុងប្រទេស ជំនួសឱ្យការប្រើប្រាស់បណ្តាញសង្គម Facebook។ នេះបើតាមការចុះផ្សាយរបស់ Vietnam Express News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងក្នុងកិច្ចប្រជុំជាមួយសហគមន៍ពាណិជ្ជកម្មបច្ចេកវិទ្យាព័ត៌មាន នៅក្រុងហូជីមិញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក Nguyen Manh Hung បានលើកឡើងយ៉ាងដូច្នេះថា៖ «ហេតុអ្វីមិនគិតអំពីការបង្កើតបណ្តាញសង្គមថ្មីមួយ ជំនួសឱ្យ Facebook ពីព្រោះទស្សនវិជ្ជារបស់ Facebook លែងពាក់ព័ន្ធនឹងពិភពលោកទៀតហើយ។ វាជាពេលត្រូវការបណ្តាញសង្គមមួយ ជាទីដែលគុណតម្លៃត្រូវបានបង្កើតឡើងដោយសហគមន៍នេះ ត្រូវបានចែករំលែក មិនមែនសម្រាប់មនុស្សតែម្នាក់ទេ»។
លោកបន្តថា បដិវត្តន៍ឌីជីថលបានផ្តល់នូវឱកាសដ៏អស្ចារ្យសម្រាប់អាជីវកម្ម។ វៀតណាមចង់ផ្លាស់ប្តូរចំណាត់ថ្នាក់ខ្លួនក្នុងពិភពលោក ពោលគឺវៀតណាមត្រូវតែទៅលឿន និងឈានមុខលើការប្រកួតប្រជែង។ លោកថា វប្បធម៌វៀតណាម គឺងាយនឹងសម្របតាម រៀន បង្កើត និងឆ្លើយតបទៅនឹងអ្វីៗដែលថ្មី ដូច្នេះខ្លួនក៏នឹងឈានមុខគេក្នុងដំណើការបដិវត្តន៍ឌីជីថលនេះ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានវៀតណាម ក៏បានបញ្ចេញផែនការដាក់គោលដៅឱ្យវៀតណាមក្លាយជាប្រទេសឈានមុខគេលើសេដ្ឋកិច្ច និងឌីជីថល ក្នុងតំបន់អាស៊ាន នៅត្រឹមឆ្នាំ២០៣០ ហើយបានអនុញ្ញាតឱ្យមានការធ្វើតេស្តសាកល្បងរាល់បច្ចេកវិទ្យាថ្មីៗនៅក្នុងសេដ្ឋកិច្ចឌីជីថលនេះ៕