• 2019-07-12 08:58:28
  • ផលិតផលថ្មី

Bentley​ បង្ហាញរូបរាងរថយន្ត​អគ្គិសនី​​គំរូ ក្នុងឱកាសដ៏ពិសេសមួយ

  • 2019-07-12 08:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Bentley​ បាន​បង្ហាញ​ចេញរូបរាងគំរូ(concept) នៃរថយន្ត​អគ្គិសនី​ដ៏​ទំនើប​ Bentley EXP 100 GT ក្នុង​​ឱកាសគំរប់​ខួប​ ១០០ ​ឆ្នាំនៃការបង្កើតក្រុមហ៊ុន។ រថយន្ត Concept នេះ គឺ​តំណាង​ឲ្យ​ក្ដី​ស្រមៃ​របស់​ក្រុមហ៊ុន Bentley ​ដែលនឹង​ផលិតឲ្យបាន​នៅ​ឆ្នាំ ​២០៣៥ ខាងមុខនេះ។

ឡហ្គោ(ទេវរូប) ខាងមុខរថយន្ត

ម៉ូដ​របស់​រថយន្ត​នេះ​មាន​រចនាប័ទ្ម​ Bentley ​ពី​មុន​ៗ​លាយ​ឡំជា​មួយ​និង​​ម៉ូដ​បែប Sci-Fi មក​ពី​អនាគត​។ ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​នេះ​មាន​លក្ខណៈ​ទូលាយ​ ហើយ​ផ្ទុក​ពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ A.I ដែល​តាម​ដាន​ស្ថានភាព​របស់​អ្នក​ដំណើរ​ ដើម្បី​តម្រូវ​រថយន្ត​សម្រាប់​អតិថិជន។ រថយន្ត​នេះ​មាន​បច្ចេកវិទ្យា​បើក​បរ​ដោយ​មុខ​ងារ​ស្វ័យ​ប្រវត្តិ តែ​មាន​សមត្ថភាព​បើកបរ​ដោយ​មនុស្ស​បាន។

ផ្នែកខាងមុខរថយន្ត (ប្លង់ពីខាងលើ)

Bentley​ មិន​បាន​បញ្ជាក់​ពី​កម្លាំង​សេះ​របស់​ម៉ូទ័រ​អគ្គិសនី​រថយន្ត​នេះ​ទេ តែ​រថយន្ត​នេះ​អាច​បង្កើន​សន្ទុះ​រថយន្ត​​ពី​ ០ ទៅ ១០០ គ.ម/ម៉ក្នុង​រយៈ​ពេល​ត្រឹម​ ២,៥ វិនាទី​ ហើយ​មាន​ល្បឿន​កំពូល​ ២៩៩ គ.ម/ម៉។ Bentley បាន​និយាយ​​ថា ​រថយន្ត​នេះ​អាច​សាក​ថ្ម​ដល់​ ៨០% ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ១៥ នាទី​ប៉ុណ្ណោះ​​​​​​​ ហើយ​អាច​ធ្វើ​ដំណើរ​បាន​ ៧០០ គីឡូម៉ែត្រ។

Bentley EXP 100GT ជា​ប្រភេទ​រថយន្ត Concept ដែល​ភាគ​ច្រើន​មាន​ផលិត​តែ​មួយ​គ្រឿង​ទេ ហើយ​មិន​ដែល​ចេញ​លក់​ទេ។ Bentley មិន​មាន​ផែនការ​ផលិត​រថយន្ត​ចេញ​លក់​ទេ តែ​វា​អាច​ធ្វើ​ជា​គំរូ​សម្រាប់​រថយន្ត​ Bentley នា​ពេល​អនាគត៕

សូមទស្សនាផ្នែកខាងក្នុងនិងរូបរាងពេញនៃរថយន្តឆ្នាំ ២០៣៥ នេះ៖

អត្ថបទទាក់ទង៖

ប្រភព៖ Motor1 | Jalopnik ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់