• 2019-07-03 01:28:13
  • ព័ត៌មាន

ចម្រូងចម្រាស​ការ​បែងចែក​ទ្រព្យ​គូស្នេហ៍​ថៅកែ Amazon ​នឹង​បញ្ចប់​ត្រឹម​សប្ដាហ៍​នេះ

  • 2019-07-03 01:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណោះស្រាយ​នៃ​ការ​ចែក​ទ្រព្យសម្បត្តិ​រវាង​ភាគី​នៃ​លោក Jeff Bezos និង​អ្នក​ស្រី MacKenzie Bezos ​ដែល​ធ្លាប់​ជា​អតីត​គូ​ស្វាមី​ភរិយា នឹង​ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ដំបូង​នា​ខែ​កក្កដា​នេះ។

យោង​តាម​សារព័ត៌មាន Business Insider ​បាន​ចុះ​ផ្សាយ​ថា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Amazon គឺ​លោក Jeff Bezos ​កំពុង​រៀបចំ​ឯកសារ​បញ្ចប់​ភាព​រកាំរកូស​ជាមួយ​ភរិយា​ខ្លួន​ ​ជុំវិញ​កំណត់ត្រា​ការ​លែងលះ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​យ៉ាង​យូរ​ត្រឹម​ចុង​សប្តាហ៍​នេះ។

ភាគី​ទាំង​សងខាង​បាន​ប្រកាស​ពី​ការ​លែងលះ​កាល​ពី​ដើម​ខែ​មេសា ប៉ុន្តែ​បញ្ហា​ចែកទ្រព្យ​បាន​ពន្យារ​ពេល​ដោះស្រាយ​មក​ទល់​ខែ​កក្កដា។ តាម​ប្រភព Bloomberg ​អ្នក​ស្រី MacKenzie ​រំពឹង​នឹង​ទទួល​បាន ២៥ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប ស្មើ​នឹង ៤ ភាគរយ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Amazon ​មាន​តម្លៃ​ប្រមាណ ៣៨ ពាន់​លាន​ដុល្លារ​អាមេរិក។

ទំហំ​នៃ​ទ្រព្យសម្បត្តិ​ប៉ុណ្ណេះ អាច​រុញ​ច្រាន​ឲ្យ​អ្នក​ស្រី​ក្លាយ​ជា​ស្ត្រី​លំដាប់​ទី ៣ ដែល​មាន​ជាង​គេ​បង្អស់​ក្នុង​លោក។ តាម​ការ​ឲ្យ​ដឹង​កន្លង​មក ​សម្រាប់​ទ្រព្យ​ដែល​អ្នក​ស្រី​ទទួល​បាន​ក៏​នឹង​បរិច្ចាគ​មួយ​ភាគ​ធំ​ទៅ​ក្នុង​ការងារ​សប្បុរសធម៌​និង​កម្មវិធី "The Giving Pledge"។

សម្រាប់​ភាគី​ខាង​ស្វាមី​លោក Bezos រំពឹង​ទទួល​បាន ១២ ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់ Amazon ដែល​មាន​តម្លៃ​ប្រមាណ ១១២ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​លោក​ក៏​នៅ​សេសសល់​ទ្រព្យ​ឯ​ទៀត​រួម​បញ្ចូល​ទាំង​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Washington Post and Blue Origin។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់