• 2019-07-01 01:52:20
  • ព័ត៌មាន

ពេញ​ចិត្ត​អត់? Concept ​ថ្មី​នៃ MacBook Pro ទំហំ ១៦ អ៊ីញ ​ប្រើ​សុទ្ធ​តែ Face ID

  • 2019-07-01 01:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EverythingApplePro ​ដែល​ជា​គណនី​ល្បី​ឈ្មោះ​នៅ​លើ​គេហទំព័រ YouTube ​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ Concept ​ថ្មី​នៃ​រចនាបថ​គំរូ MacBook Pro ប្រភេទ​អេក្រង់​ទំហំ ១៦ អ៊ីញ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល​នៃ​កុំព្យូទ័រ​យួរដៃ​របស់ Apple។

ត្បិត​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ជុំវិញ​ MacBook Pro ជំនាន់​ក្រោយ ប៉ុន្តែ​តាម​ការ​ជឿជាក់​ពី​ប្រភព​ក្រុម​ការងារ EverythingApplePro ​បាន​ព្យាករណ៍​ថា​ MacBook Pro អេក្រង់ ១៦ អ៊ីញ​នឹង​មាន​រាង​ស្តើង ជាមួយ​ការ​គាំទ្រ​នូវ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោរ​ឧបករណ៍ Face ID។

ខណៈ​ចំហៀង​ឆ្វេង​ស្តាំ​សង​ខាង ​បំពាក់​នូវ​រន្ធ​បញ្ចេញ​សំឡេង (Speaker) ធំៗ​ផ្ទួន​គ្នា​ស្រដៀង​នឹង​ការ​រចនា​លើ​ជំនាន់​មុន បន្សំ​រន្ធ​ដោត USB-C ដល់​ទៅ ៦ សម្រាប់​ការ​ប្រើប្រាស់។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​តាម​អ្នក​វិភាគ​របស់ IHS Markit លោក Jeff Lin ​បាន​រំពឹង​ថា MacBook Pro ១៦ អ៊ីញ​នឹង​ប្រើប្រាស់​អេក្រង់ TFT LCD ​កម្រិត​បង្ហាញ ៣ ០៧២ x ១ ៩២០ ភីកសែល ខណៈ​ប្រភព​ខ្លះ​ទៀត​ជឿជាក់​ថា​ប្រើប្រាស់​អេក្រង់ OLED។ យ៉ាងណាមិញ​គ្រប់​យ៉ាង​យើង​នឹង​បាន​ឃើញ​ជាក់ច្បាស់​ក្នុង​ការ​បង្ហាញ​ខ្លួន​នា​ចុង​ឆ្នាំ ២០១៩ នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់