• 2019-06-26 07:58:55
  • ព័ត៌មាន

ក្រុមហ៊ុន​អាមេរិក រិះរកវិធីលក់ទំនិញ ឲ្យ Huawei ទាល់តែបាន ទោះត្រូវរដ្ឋាភិបាលហាម

  • 2019-06-26 07:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​ហាម​ខាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ មិន​ឲ្យ​ធ្វើ​ជំនួញ​ជា​មួយ​ក្រុមហ៊ុន​យក្ស​ចិន Huawei កាល​ពី​ខែ​ឧសភា ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​រួម​មាន​ Intel និង Micron បាន​លក់​ឈីប​កុំព្យូទ័រ​​​ឲ្យ​ Hauwei ជា​ថ្មី​ម្ដង​ទៀត​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ New York Times។

លោក​ Sanjay Mehrotra នាយក​ប្រតិបត្តិ​ Micron បាន​បញ្ជាក់​​នៅ​ថ្ងៃ​អង្គារ​ថា​ក្រុមហ៊ុន​របស់​ខ្លួន បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​​​ទៅ​​ឲ្យ​​ Huawei សារ​ឡើង​វិញ​ នៅ​រយៈពេល ២ សប្ដាហ៍​កន្លង​មក​នេះ។ ចំណែក Intel មិន​ទាន់​បាន​ចេញ​មុខ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

Micron គឺ​ជា​ក្រុមហ៊ុន​ផលិត​ឈីប​កុំព្យូទ័រ​ធំ​មួយ​របស់​អាមេរិក។ ចំណែក​ Intel គឺ​ជា​ក្រុមហ៊ុន​ផលិត​​ឈីប​ Semiconductor ធំ​មួយ​របស់​អាមេរិក។ Huawei គឺ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​លំដាប់​ទីពីរ​លើ​ពិភពលោក។

​តាម​​​ការ​ចុះ​ផ្សាយ​របស់ NYT បាន​​ឲ្យ​ថា​ ក្រុមហ៊ុន​ជា​ច្រើន​បាន​ផ្អាក​ដំណើរ​ការ​លក់​ទំនិញ​ឲ្យ​​ Huawei ក្នុង​រយៈពេល​មួយ រហូត​ដល់​ពេល​ដែល​មេធាវី​របស់​ពួក​គេ​សម្រេច​ថា​ពួក​គេ​នៅ​តែ​អាច​ធ្វើ​ការ​លក់​បាន​ខ្លះៗ ប្រសិន​បើ​ផលិតផល​ដែល​លក់​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ផលិត​ផល​ផលិត​នៅ​អាមេរិក។ រដ្ឋបាល​ដូណាល់ ត្រាំ បាន​ដឹង​អំពី​ការ​លក់​នេះ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​នោះ​ទេ។ សេតវិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ឡើយ ពេល​សារព័ត៌មាន​សួរ​អំពី​រឿង​នេះ៕

ចុចអាន៖

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់