• 2019-06-21 04:02:08
  • ព័ត៌មាន

Facebook ​ប្រកាស Libra បានតែ ៣ ​ថ្ងៃ តើ​ហាងឆេង Bitcoin ឡើង​ថ្លៃ​ដល់​ប៉ុណ្ណា​ហើយ?

  • 2019-06-21 04:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook ​បាន​ប្រកាស​ពី​ផែនការណ៍​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រូបិយប័ណ្ណ​ឌីជីថល Libra ​កាល​ពី​ថ្ងៃ​ទី ១៨ ​មិថុនា​កន្លង​ទៅ ក្រោម​ការ​ចូលរួម​ជាមួយ​វិនិយោគិន​ទាំង ២៨ ស្ថាប័ន។

ជុំវិញ​ការ​ចេញ​ផ្សាយ​ពី​ផែនការណ៍​យក្ស​មួយ​នេះ ក៏​មាន​ការ​ព្យាករណ៍​ពី​អ្នក​ជំនាញ​ជា​ច្រើន​ជឿជាក់​ថា​តម្លៃ​នៃ​រូបិយប័ណ្ណ​ពេញ​និយម Bitcoin រំពឹង​នឹង​អាច​ឡើង​ថ្លៃ​ខ្ពស់​បាន​ដូច​គ្នា ពោល​គឺ​អាច​គេង​ប្រយោជន៍​មួយ​ផ្នែក​ធំ​ពី​ការ​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​ Libra។

ហាងឆេង Bitcoin (BTC) នៅ​ថ្ងៃ​ទី ១៨ មិថុនា ​វេលា​ម៉ោង ០០:០០ នាទី ​មាន​តម្លៃ ៩ ២២១ ដុល្លារ លុះ​រំលង​បី​ក្រោយ​លេច​ឈ្មោះ Libra ​តម្លៃ​កាក់​អេឡិចត្រូនិក BTC ក៏​បាន​ហក់​មក​ដល់​ចំណុច​ ៩ ៧៣១ ដុល្លារ​ គិត​ត្រឹម​ម៉ោង ១០ ព្រឹក​ថ្ងៃ​សុក្រ​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់