• 2019-06-19 06:08:59
  • ព័ត៌មាន

Mark Zuckerberg ខ្ទាត​ដល់​លេខ ៥៥ ក្នុង​បញ្ជី​ឈ្មោះ CEO ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩

  • 2019-06-19 06:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ស្រង់​មតិ​ពី​សំណាក់​បុគ្គលិក​តាម​ស្ថាប័ន​យក្ស​នីមួយៗ​ប្រចាំ​ឆ្នាំរបស់ Glassdoor ​បាន​ចម្រាញ់​ចេញ​នៅ​បញ្ជី​ឈ្មោះ​នាយក​ប្រតិបត្តិ (CEO) ​ល្អ​បំផុតនៅ​ឆ្នាំ ២០១៩។ ការ​ដាក់​ពិន្ទុ​ធ្វើ​ទៅ​បាន​ពឹង​ផ្អែក​លើ​ការ​វាយ​តម្លៃ​ពី​បណ្តា​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ។

សម្រាប់​នាយក​ប្រតិបត្តិ​របស់ Facebook លោក Mark Zuckerberg ​បាន​ធ្លាក់​ចុះ​អស់ ៣៩ លេខ ​ខ្ទាត​ពី​លេខ ១៦ មក​ដល់ ៥៥ ពោល​គឺ​ជា​លើក​ដំបូង​រាប់​តាំង​ពី​ឆ្នាំ ២០១៣ ​ដែល Mark ​ខ្ទាត​ចេញ​ពី​តំណែង Top 20។

ទាក់ទិន​នឹង​បញ្ហា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ក៏​ដោយ​សារ​កំហុស​ឆ្គង​ដែល​ក្រុមហ៊ុន​បាន​ជួប​ប្រទះ​នា​ឆ្នាំ ២០១៨ អំឡុង​ពេល​ជួប​រឿង​អាស្រូវ​បែកធ្លាយ​ទិន្នន័យ​ជាមួយ​ក្រុមហ៊ុន​ Cambridge Analytica បូក​ផ្សំ​នឹង​កត្តា​តម្លៃ​ភាគហ៊ុន​ពុំ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ ២០១៨ ខណៈ​បុគ្គលិក​ជា​ច្រើន​ក្នុង​ក្រុមហ៊ុន​សុទ្ធ​សឹង​មាន​ភាគហ៊ុន​រៀង​ខ្លួន តែ​មិន​ទទួល​ផល​ចំណេញ។

ធៀប​នឹង​នាយក​ប្រតិបត្តិ​របស់ Google លោក Sundar Pichai ក៏​ឈរ​នៅ​លេខ ៤៦ ស្រប​ពេល Tim Cook ​ធ្លាក់​ច្រើន​ជាង​គេ​ដល់​ទៅ​លេខ ៦៩ ដោយតួ​លេខ​នាំ​ចេញ iPhone ហាក់​មាន​ការ​ធ្លាក់​ចុះ។

ចំណាត់ថ្នាក់​ទី ១ បាន​ទៅ​លើ​លោក Pat Gelsinger ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Vmware ចំណែក​ឯ​លេខ ២ នាយក​ប្រតិបត្តិ​លោក Charles C.Butt នៃ​ក្រុមហ៊ុន H E B និង​លេខ ៣ ​អ្នក​ស្រី Lynsi Snyder ​ក្រុមហ៊ុន In-N-Out Burger។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់