• 2019-05-10 01:41:14
  • ព័ត៌មាន

ខានឡើង​យូរ​ហើយ ហាងឆេង​ Bitcoin កើន​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៦ ខែ

  • 2019-05-10 01:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​តម្លៃ Bitcoin បាន​មាន​ការ​ប្រែប្រួល​ខ្លាំង ដោយ​កើន​ឡើង​ខ្ពស់​ជាង ៦ ០០០ ដុល្លារ​ក្នុង​មួយ​កាក់ ដែល​ជា​តម្លៃ​ខកខាន​កើតមាន​អស់​រយៈ​ពេល​ជាង ៦ ខែ​មក​ហើយ។

រូបិយប័ណ្ណ​ឌីជីថល​មួយ​នេះ​ហាក់​ឡើង​ចុះ​ឥត​ឈប់ឈរ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយ​ធ្លាប់​ឡើង​ខ្ពស់​បំផុត​ដល់ ១៩ ០០០ ដុល្លារ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ តែ​ក្រោយ​មក​ធ្លាក់​ខ្លាំង​មក​សល់​ត្រឹម ៣ ១០០ ដុល្លារ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ តែ​ក្រោយ​មក​តម្លៃ​រាង​ឡើង​បន្តិច​ម្តងៗ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តម្លៃ Bitcoin ​កើន​ដល់​ទៅ ៦ ០៧៦ ដុល្លារ​ ក្នុង​មួយ​កាក់ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ ធៀប​នឹង​ថ្ងៃ​ទី ១៥ វិច្ឆិកា​កើន​បាន ៦ ២៩៥ ដុល្លារ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី CoinDesk ។ តាម​ការ​ប៉ាន់ប្រមាណ​តម្លៃ​នេះ​សោត មាន​ការ​កើន​ឡើង​ប្រមាណ ៦០ ភាគរយ​នៅ​ឆ្នាំ ២០១៩។

ការ​កើន​ឡើង​ជា​សញ្ញា​ឆ្លើយតប​ទៅ​នឹង​ឥទ្ធិពល​នៃ​កិច្ច​បង្កើន​ការ​វិនិយោគទុន ដោយ​កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុមហ៊ុន Fidelity Investments ទើប​តែ​ចាប់​ផ្តើម​បើក​ដំណើរការ​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​ទិញ​លក់​រូបិយប័ណ្ណ​ឌីជីថល ស្រប​ពេល​វេទិកា​ជួញដូរ Robinhood ក៏​ដើរ​លើ​គន្លង​ដូច​គ្នា​នេះ​ផង​ដែរ។

រំឭក​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ Bitcoin ក៏​ប្រឈម​នូវ​បញ្ហា​មួយ​ចំនួន សោត​យ៉ាង​ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្រុម Hacker ទើប​តែ​វាយប្រហារ​លួច​បាន​រូបិយប័ណ្ណ​នេះ​ ៧ ០០០ កាក់​ដែល​គិត​ជា​សាច់ប្រាក់​សរុប​ប្រមាណ ៤០ លាន​ដុល្លារ​ជាការខាតបង់របស់​ក្រុមហ៊ុន Binance។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់