• 2019-05-09 09:09:57
  • ផលិតផលថ្មី

មិនដើម្បីប្រកួតប្រជែង! តែ TADA ជួយអ្នកបើកបរ ដោយ​មិនមានគិតកម្រៃជើងសារ​ឡើយ

  • 2019-05-09 09:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TADA គឺជា​កម្មវិធី​កក់​ការធ្វើ​ដំណើរ​ថ្មី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន MVL Foundation ដោយ​សន្យាថា​នឹងមិន​គិតថ្លៃ​កម្រៃជើងសារ​ពី​អ្នកបើកបរបានន័យថាដោយ​អាច​រកប្រាក់​ចំណូលបាន​១០០%រាល់​ការដឹក​អ្នកដំណើរ​ និង​ផ្តល់​នូ​វ​ប្រូ​ម៉ូ​សិនពិសេសៗ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​អ្នក​កក់​ការធ្វើ​ដំណើរ​។​

លោក ខេ វូ (Kay Woo) ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់ TADA និង MVL​មាន​ប្រសាសន៍ថា​៖ «​យើង​មាន​សេចក្តី​សោម​នស្ស​រីករាយ​ដែល​មាន​ដៃគូ និង​អ្នកបើកបរ​ដ៏​អស្ចារ្យ​ដែល​គាំទ្រ​កម្មវិធី​កក់​ការធ្វើ​ដំណើរ TADA ។ គោល​បំណង​របស់​យើង គឺ​លើកកម្ពស់​ជីវភាព​រស់​នៅ​នៅ​អ្នកបើកបរ​ឱ្យ​កាន់តែ​ប្រសើរ​ផ្តល់​បទពិសោធ​ន៏​ល្អ​សម្រាប់​អ្នក​ដំណើរ ក៏ដូចជា​ការផ្តល់​នូ​វ​កម្មវិធី​កក់​ការធ្វើ​ដំណើរ ដែល​អាច​ជឿ​ទុកចិត្តបាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​»​។​

លោក ខេ វូ (Kay Woo) កណ្តាល

លោក Tomas Pokorny នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pi Pay បាន​មាន​ប្រសាសន៍ថា​៖ «​ការសហការ​ជាមួយ​ក្រុមហ៊ុន​កក់​ការធ្វើ​ដំណើរ TADA គឺជា​ជំហាន​ថ្មី​មួយ​ទៀ​ត ស្របពេល​ដែល​មានការ​លើកទឹកចិត្ត​ប្រជា​ជន​កម្ពុជា​ឱ្យ​ប្រើប្រាស់​សេវា​ទូទាត់​ការធ្វើ​ដំណើរ​ដោយ​មិន​ប្រើ​សាច់ប្រាក់​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​ស​ម័​យ​ឌីជីថល​នេះ​»​។​

លោក Tomas Pokorny

ដើម្បី​អបអរ​ពិធី​សម្ពោធ​ជា​ផ្លូវការ និង​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគ​យល់​គ្នា​ជា​ដៃគូ​នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​TADA នឹង​ប្រកាស​ពី​កម្មវិធី​ធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ​ចំ​នួន​១​ថ្ងៃ (Free Rides Day) នៅ​ថ្ងៃទី ១០ ​ឧសភា ចាប់ពី​ម៉ោង ៦ព្រឹក​ដល់​ម៉ោង១១ៈ៥៩នាទី​យ​ប់ (​កំណត់ត្រឹម ១២ ០០០​រៀល ចំពោះ​អ្នកជិះ​ដំ​បូ​ង ២០០០នាក់​) ដោយ​ប្រើ​លេខ​កូដ​ប្រូ​ម៉ូ​សិន​ TADANOW ។ ក្រុមហ៊ុន TADA ក៏​មាន​ថវិការ​លើកទឹកចិត្ត​សម្រាប់​អ្នកបើកបរ​ក្នុង​ការចាប់ផ្តើម​អាជីវកម្ម​ដំបូង ក៏ដូចជា​អរគុណ​ដល់​អ្នកបើកប​រ​របស់ TADA ដែល​បាន​សាកល្បង​អាជីវកម្ម​នេះ​កន្លងមក​។​

លក្ខណៈពិសេស​ថ្មី​របស់​កម្មវិធី​កក់​ការធ្វើ​ដំណើរ​នេះ គឺ​មុខងារ​កំណត់​ការធ្វើ​ដំ​ណើ​រ​គិត​ជា​គីឡូ​ម៉ែត (TADA APP Meter) និង​ការហៅ​ជិះ​តាមផ្លូវ (seamless street-hailing) ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុង​ក្នុង​ការទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ជាមួយនឹង​ក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយ​ភាពជឿជាក់​។​

សម្រាប់​ព័ត៌មាន​បន្ថែម ដើម្បី​ទាញ​យក​កម្មវិធី TADA ឥឡូវ​នេះ​៖​ ទាញ​យក​កម្មវិធី​សម្រាប់​អ្នកបើកបរ​៖ https://deeplink.me/driver.tada.global និង​កម្មវិធី​សម្រាប់​អ្នក​ធ្វើ​ដំណើរ​៖ https://deeplink.me/tada.global/app/rider តាម​រយៈ​ប្រព័ន្ធ IOS និង Android នៅលើ​ទូរ​ស័​ព្ទ​របស់អ្នក ឬ​ទា​ក់ទង​តាម​អ៊ី​ម៉ែ​ល supportkh@tada.global​។​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់