- 2019-05-03 08:02:05
- ព័ត៌មាន
SALA និងGoGames ពង្រីកមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល SADIF រហូតដល់៨ ក្រុមហ៊ុន
- 2019-05-03 08:02:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SALA និងGoGames ពង្រីកមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល SADIF រហូតដល់៨ ក្រុមហ៊ុន
ចន្លោះមិនឃើញ
មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគថ្មីចុងក្រោយបំផុតរបស់ខ្លួនទៅលើក្រុមហ៊ុន SALA ដែលជាកម្មវិធីគ្រប់គ្រងដំណោះស្រាយសម្រាប់សាលារៀន ដែលមានមូលដ្ឋាននៅកម្ពុជា និងក្រុមហ៊ុន GoGames ដែលផ្លាតហ្វមហ្គេមកម្សាន្តក្នុងទូរស័ព្ទដៃ ដែលកំពុងដាក់ឲ្យដំណើរការនៅកម្ពុជា។
ការវិនិយោគបន្ថែមទាំងនេះ បានធ្វើឲ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនរហូតដល់ទៅ៨ក្រុមហ៊ុន ដោយក្រុមហ៊ុនអាជីវកម្មបែបឌីជីថលផ្សេងទៀតមានដូចជាក្រុមហ៊ុន Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន Agribuddy ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Okra Solar។
ទាក់ទងនឹងការបញ្ជូនក្រុមហ៊ុនទាំង ២ នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគនេះ បង្ហាញឲ្យឃើញថា បច្ចេកវិទ្យាឌីជីថលមានឥទ្ធិពលលើរបៀបដែលយើងរៀនសូត្រ និងការលេងកម្សាន្ត។ ក្រុមហ៊ុន SALA ពង្រឹងអំណាចដល់សាលារៀន និងស្ថាប័នអប់រំ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាព និងការគ្រប់គ្រងទិន្នន័យរបស់សិស្សដោយឡែក ក្រុមហ៊ុន GoGames ជាផ្លាតហ្វមហ្គេមតាមទូរសព្ទដៃ អនុញ្ញាតអ្នកចូលចិត្តលេងហ្គេមរីករាយជាមួយហ្គេមរាប់រយជាមួយការជាវដោយភាពងាយស្រួលលើឧបករណ៍ប្រើប្រាស់របស់ពួកគេពួកគេ"។
SALA គឺជាកម្មវិធីគ្រប់គ្រងសាលារៀន ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ និងសាកលវិទ្យាល័យ។ ជាមួយនឹងកម្មវិធីផ្សេងៗដូចជាការគ្រប់គ្រងសិស្ស ធនធានមនុស្ស ការបង់ប្រាក់ ព្រមទាំងរដ្ឋបាលសម្រាប់សាលារៀន។ ប្រព័ន្ធរបស់ SALA អនុញ្ញាតឲ្យរដ្ឋបាលសាលារៀន ធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការទំនាក់ទំនង និងគ្រប់គ្រងកម្មវិធីសិក្សា ជាមួយគ្រូបង្រៀន សិស្ស និង អាណាព្យាបាល។ កម្មវិធីបច្ចុប្បន្នមានដូចជា តារាងពិន្ទុ តារាងពេលវេលា វត្តមាន របាយការណ៍ជាមូលដ្ឋាន និងការគ្រប់គ្រងកន្លែង។ ក្រុមហ៊ុន SALA ក៏កំពុងសហការជាមួយ New Generation School ដែលជាកម្មវិធីកំណែទម្រង់អប់រំទូទាំងប្រទេសរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីសាកល្បងប្រើដំណោះស្រាយនេះ នៅសាលារដ្ឋចំនួន ៤ សាលា។
ចំណែក GoGames គឺជាកម្មវិធីហ្គេមសម្រាប់ជាវតាមទូរសព្ទដៃសម្រាប់ប្រព័ន្ធ Android ដែលមានកម្មវិធីហ្គេមជាង៤០០កម្មវិធី។ ក្រុមហ៊ុននេះ ផ្តោតលើទីផ្សារដែលកំពុងរីកចម្រើន និងត្រូវបានគេដាក់ឈ្មោះឲ្យថា "Netflix of Games" ដោយសារតែគំរូអាជីវកម្មរបស់ខ្លួន ភាពងាយស្រួល និង ជម្រើសផ្សេងៗ។ ក្រុមហ៊ុន GoGames អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលទៅកាន់កម្មវិធីហ្គេមល្បីៗដោយមិនមានកម្មវិធីផ្សាយពាណិជ្ជកម្ម ឬការជាវតាមរយៈកម្មវិធីនោះតែម្តង ដោយតាមតម្លៃជាងប្រចាំខែដែលមានការប្រកួតប្រជែងក្នុងទីផ្សារ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានបន្ថែមថា៖ «ការរីកចម្រើនរបស់បច្ចេកវិទ្យាចល័ត និងការផ្តល់កញ្ចប់ទិន្នន័យដែលមានតម្លៃសមរម្យ គឺជាកត្តាដ៏សំខាន់ក្នុងការទទួលជោគជយទៅលើកម្មវិធីហ្គេមលើទូរសព្ទចល័ត។ សព្វថ្ងៃនេះ អ្នកអាចដាក់វីដេអូហ្គេមក្នុងហៅប៉ៅរបស់អ្នក និងលេងហ្គេមនោះ ពេលណាក៏បាន ក្នុងតម្លៃថោកសមរម្យ។ ក្រុមហ៊ុន GoGames បានបង្ហាញឲ្យថា ពួកគេមានសមត្ថភាពក្នុងការផ្តល់តម្លៃដែលមានភាពផ្សេងគ្នា ទៅកាន់អ្នកចូលចិត្តលេងហ្គេមជាយុវជន នៅអាស៊ី ដែលនឹងនាំឲ្យមានឱកាសនៃការបង្កើតកម្មវិធីរកប្រាក់ប្រាក់បានជាច្រើន ទៅថ្ងៃអនាគត»។
ការវិនិយោគវគ្គនេះ SADIF បានធ្វើការសហវិនិយោគជាមួយមូលនិធិបណ្ដាក់ទុនសកល SOSV និង MOX ដែលជាផ្នែកមួយនៃអ្នកជំរុញការវិវត្ដតាមរយៈទូរសព្ទតែប៉ុណ្ណោះ៕