• 2019-04-30 08:01:08
  • ព័ត៌មាន

Steve Jobs ស្អប់​មនុស្ស​ម្នាក់​ចាប់ផ្ដើមមានគំនិតផលិត iPhone

  • 2019-04-30 08:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​​ ​iPhone​ ​ដែល​ជា​ស្នាដៃ​របស់​លោក​ ​Steve Jobs​ ​ត្រូវ​បាន​លោក​ ​Scott Forstall​ ​ប្រធាន​គ្រប់គ្រង​ប្រព័ន្ធ​ប្រតិបត្តិការ​ ​iOS​ ​ទម្លាយ​ឲ្យ​ដឹង​ថា​ ​គឺ​ផលិត​ឡើង​ដោយ​សារ​ ​Steve​ ​មិន​ពេញ​ចិត្ត​នឹង​បុគ្គលិក​ជាន់​​ខ្ពស់​ម្នាក់​របស់​ ​Microsoft។

លោក​ ​Scott Forstall​ ​បន្ត​ថា​មូលហេតុ​ដែល​ ​Steve Jobs​ ​មិន​ពេញ​ចិត្ត​ខ្លាំង​នឹង​មនុស្ស​ម្នាក់​នោះ​ ​ព្រោះ​រាល់​ពេល​ដែល​ជួប​គ្នា​ ​Steve Jobs​ ​តែង​ទទួល​លទ្ធផល​មិន​ល្អ​ពី​ម្នាក់​នោះ​ ​ខណៈ​គេ​គឺ​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ ​Microsoft​ ​(មិន​បង្ហាញ​ឈ្មោះ)។

កាន់​តែ​ក្ដៅ​ស្លឹក​ត្រចៀក​​​​ ​​គឺ​​​នាយក​ប្រតិបត្តិ​រូប​នោះ​ ​តែង​តម្រូវ​ឲ្យ​ ​Steve Jobs​ ​ធ្វើ​អ្វី​ដែល​សឹង​តែ​មិន​អាច​ទៅ​រួច។ យ៉ាង​ណា​មិញ​ ​នាយក​ប្រតិបត្តិ​ខាង​លើ​ត្រូវ​​បាន​ឲ្យ​ដឹង​ថា​ជា​ស្វាមី​មិត្តភ័ក្ដិ​ប្រពន្ធ​របស់​លោក​ ​Steve Jobs​ ផងដែរ៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់