• 2019-04-10 03:17:00
  • ព័ត៌មាន

​វៀត​ណាម យករថយន្តទំនើបឲ្យ​តេស្ត​ដោយផ្ទាល់ ទៅដល់ប្រទេស​តំបន់​អាស៊ាន​និង​អឺរ៉ុប (វីដេអូ)

  • 2019-04-10 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ផលិត​ក្នុង​ស្រុក​លើកដំបូង​របស់​​វៀតណាម បាន​លេច​ចេញ​ជារូបរាង​និង​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ជា​ច្រើន​ប្រទេស​ដូចជា បារាំង និង​ស្វីស​ជាដើម។

រថយន្ត VinFast របស់វៀតណាម | រូបភាព៖ vnexpress

​ថ្មីៗ​នេះ ក្រុមហ៊ុន Vingroup ដែល​ជា​មេ​របស់ VinFast ​និង​ម៉ាក​សញ្ញា​រថយន្ត​ទំនើប​របស់​វៀតណាម ​បាន​យក​រថយន្ត​ចំនួន ១៥៥ គ្រឿង​ទៅ​ដល់​ ១៤ ប្រទេស​ក្នុងនោះ មាន​ប្រទេស​​តំបន់​អាស៊ាន​ តំបន់​អាស៊ី រាប់​បញ្ចូល​ទាំង​អូស្រ្តាលី អូទ្រីស និង​កូរ៉េ​ខាងត្បូង នឹង​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត​ផង ​ដើម្បី​បើក​សាកល្បង​លើ​គុណភាព។

រថយន្ត VinFast របស់វៀតណាម | រូបភាព៖ vnexpress

​បន្ទាប់​ពី​បើក​សាកល្បង ក្រុមហ៊ុន ​VinFast ​ក៏​នឹង​បើក​អតិថិន​កម្ម៉ង់​ទិញ​ទុក​មុន​ថែម​ទៀត​ផង។ ​ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​លក់​ផ្លូវការ​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ។

VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិក ដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំងពីរ​ម៉ូដែល​របស់​ខ្លួន​ឡើង​៕

ទស្សនាវីដេអូបើកសាកល្បងខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

មតិយោបល់