• 2019-04-05 02:42:21
  • ព័ត៌មាន

មេ​ Amazon ព្រម​ចែក​ទ្រព្យ ៣៥ ពាន់​លាន​ដុល្លារ​ឲ្យ​ប្រពន្ធ

  • 2019-04-05 02:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos ជា​​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazon បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​នឹង​ផ្ទេរ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ ៤% ទៅ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ ក្នុង​កិច្ច​​ព្រមព្រៀង​នៃ​ការ​លែង​លះ​គ្នា។

ភាគហ៊ុន​ ៤% នេះ ​បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺ​មាន​តម្លៃ​ស្មើ​នឹង ៣៥ ពាន់​លាន​ដុល្លារ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រី​ MacKenzie ក្លាយ​ជា​ស្ត្រី​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​លេខ​ ៣ ហើយ​នឹង​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​លេខ​ ២៦ ផង​ដែរ។

ទោះ​បី​ចែក​ភាគហ៊ុន​ឲ្យ​ប្រពន្ធ​ក្ដី លោក Jeff Bezos នឹង​នៅ​តែ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក ដោយ​មាន​ទ្រព្យ​សម្បត្តិ​តម្លៃ​លើស​ពី ១១០ ពាន់​លាន​ដុល្លារ។ ខណៈ​លោក​ Bill Gates មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៩៩,៥ ពាន់​លាន​ដុល្លារ។

គួរ​ដឹង​ថា​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ បាន​ប្រកាស​ពី​ការ​លែងលះ​របស់​ពួក​គេ កាល​ពី​ខែ​មករា​កន្លង​ទៅ ក្រោយ​ពី​ចង​សម្ព័ន្ធ​ស្នេហា​អស់​រយៈពេល ២៥ ឆ្នាំ។ តាម​ការ​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បញ្ហា​បែកបាក់​នេះ​គឺ​ដោយ​សារ​លោក Jeff មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​អ្នក​ដឹក​នាំ​កម្មវិធី​ម្នាក់​នៅ ​ទូរទស្សន៍​ Fox TV ឈ្មោះ Lauren Sanchez តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក​ម្ល៉េះ៕​​​​

ចុចអាន៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់