• 2019-04-03 02:23:55
  • ព័ត៌មាន

កុំឲ្យខកចិត្ត ពេលទិញឡានមួយទឹកពីស្រុកគេ ត្រូវឆែកប្រវត្តិឲ្យច្បាស់សិន

  • 2019-04-03 02:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡានមួយទឹក​កាន់តែមានលំហូរនាំចូលច្រើន នៅ​តាមការាសនានា​ក្នុងរាជធានី​ភ្នំពេញ និង​តាម​ខេត្ត។ អ្នករកទិញ​ឡាន​មួយ​ទឹក​ តែង​ដើរ​ជ្រែ​មើល​តម្លៃ មើល​គុណ​ភាព​ ពណ៌​ពេញ​និយម ប៉ុន្តែ​ភាគ​ច្រើន មិន​បាន​ដឹង​ពី​ស្ថានភាព​ ឬប្រភព​ឡាន​ទាំងនោះ ​មុន​ពេល​ឈ្មួញ​នាំ​ចូល​មក​លក់​នោះឡើយ។

លោក ឌី ពិសិទ្ធ ជា​អ្នក​ជំនាញ​ឆែក​ឡាន​មួយ​ទឹក​នៅ Autocheck Cambodia បាន​ប្រាប់ Sabay ថា​ អ្នក​ដែល​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ដែល​មិន​បាន​ឆែក​ប្រវត្តិ និងមើលលើស្ថានភាពផ្ទាល់នៅតាមឃ្លាំង អាច​ធ្វើ​ការឆែក​បាន​ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​លេខ VIN ដែល​ជា​លេខ​សម្គាល់​ឡាន​ទាំង​នេះ។

នៅ​ពេល​ឆែក​តាម​រយៈ​លេខ VIN វា​អាច​បង្ហាញ​ពី​ប្រវត្តិ​ឡាន​មួយ​ទឹក​ទាំង​នេះ​ដូច​ខាង​ក្រោម៖

១. បង្ហាញ​ពី​ពិន្ទុ​វាយតម្លៃ និង​ចំនួន​ម្ចាស់​ដើម​ដែល​ធ្លាប់​ប្រើ​ប្រាស់​ឡាន​នេះ

២. ប្រាប់​ប្រវត្តិ​ឡាន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់ និង​បង្ហាញ​ពី​រូប​ភាព​ដើម

៣. ដឹង​ពី​ប្រវត្តិ​ឡាន​ធ្លាប់​ប្រើ​ប្រាស់ រត់​តាក់ស៊ី ដាក់​ជួល និង​រយះ​ចម្ងាយ​ធ្លាប់​ប្រើ​ប្រាស់

៤. ដឹង​ច្បាស់​ពី​ប្រភព​នាំ​ចូល ប្រទេស និង រដ្ឋ​ដើម ធ្លាប់​ប្រើ​ប្រាស់ មើល​គុណភាព​ឡាន​បាត​ក្រោម ច្រេះ ឬពុក

៥. បង្ហាញ​ពី​ប្រវត្តិ​ឡាន​ធ្លាប់​លិច​ទឹក ឆេះ ឬ​មួយ​ចោរ​លួច

៦. បង្ហាញ​ពី​ប្រវត្តិ​ឡាន​នេះ​ធ្លាប់​រើ​ម៉ាស៊ីន និង​មាន​បញ្ហា​ផ្សេងៗ

៧. អាច​ឆែក​កូដ​ពណ៌​ឡាន ដើម្បី​មើល​ដឹង​ថា​ត្រូវ​បាន​ប្ដូរ​ពណ៌​ថ្មី​ឬ​អត់

៨. ដឹង​ពី​ការ​បរិច្ឆេទ​នាំ​ថ្ងៃ​ដែល​ចូល​មក​កម្ពុជា​ដំបូង

ការ​ឆែក​នេះ​ដែរ​ មាន​តែ​អ្នក​ជំនាញ​ផ្នែក​នេះ ដែល​បាន​ទិញ​​សិទ្ធ​ផ្ដាច់​មុខ​លើ​វេបសាយ​ឆែក​ឡាន​មួយ​ទឹក​នេះ​ពី​ស្រុក​ក្រៅ​ប៉ុណ្ណេះ។

ចំពោះ​តម្លៃ​សេវា​នៃ​ការ​ឆែក​នេះ​ដែរ​ម្ចាស់​ឡាន​ចំណាយ​ប្រមាណ​ជា ៦​ដុល្លារ​សម្រាប់​បារាយណ៍​ការ និង​៥ ដុល្លារ បន្ថែម​សម្រាប់​រូប​ភាព​ប្រវត្តិ​ឡាន​នេះ

អត្ថបទ៖ ម៉េងងី

មតិយោបល់