• 2019-02-15 10:59:41
  • ព័ត៌មាន

រយៈពេល ១០ ឆ្នាំ Metfone រក​ចំណូល​បាន ២,២៥ ប៊ីលានដុល្លារ

  • 2019-02-15 10:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តហ្វូន​បាន​ផ្តល់​សេវាកម្ម​ចល័ត​ជា​ផ្លូវការ​​កាល​ពី​​ថ្ងៃ​ទី​ ១៩ ខែ​កុម្ភៈ ឆ្នាំ ២០០៩ ក្រោយ​ពី​បាន​ធ្វើ​ការ​ផ្សាយ​សាក​ល្បង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លះ ដែល​បាន​បង្កើត​កំណត់​ត្រា​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅ​ពេល​នោះ ដោយសារ​តែ​មិត្តហ្វូន ផ្ដល់​សេវាកម្ម​ដែល​មាន​ល្បឿន​លឿន​ជាង​​គូ​​ប្រកួត​ប្រជែង ១០ ដង​ក្នុង​ប្រទេស​កម្ពុជា។

​មិត្តហ្វូន​បាន​ស្ដែង​ឲ្យ​ឃើញ​និង​នាំ​យក​ការ​គ្រប​ដណ្ដប់​សេវាកម្ម​ដ៏​ធំ​ទូលាយ​បំផុត មាន​សញ្ញា​ច្បាស់​ល្អ ហើយ​មាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ប្រជាជន​កម្ពុជា។ ការ​រក្សា​ល្បឿន​​ឲ្យ​លឿន​ដូច​ជា​រ៉ុកកែត​អស់​រយៈពេល​ ១០ ​ឆ្នាំ មិត្តហ្វូន បាន​ពង្រីក​ប្រតិបត្តិការ​គ្រប​ដណ្តប់​ទូទាំង ២៥ ខេត្ត​ក្រុង ជាមួយ​និង​កម្លាំង​ថាមពល​ 11 000BTS ហើយ​ក៏​បាន​ផ្ដល់​នូវ​ប្រព័ន្ធ 2G 3G 4G និង 4.5G នៅ​ក្នុង​ប្រទេស​កម្ពុជា​ទំាង​មូល។

មិត្តហ្វូន​​បាន​ផ្គត់ផ្គង់​នូវ​សេវាកម្ម​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច​ជា Mobile Service, Broadband Internet, Leased Line, IT Solutions និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ Emoney ជាដើម។ ក្រោយ​ប្រតិបត្តិការ​រយៈពេល ១០ ​ឆ្នាំ មិត្តហ្វូន ទទួល​បាន​អតិថិជន ប្រើប្រាស់​សេវាកម្ម​ច្រើន​ជាង ៩ លាន​នាក់ ដែល​ធ្វើ​ឲ្យ​ចំណូល​កើន​​ឡើង​ ២,២៥ ប៊ីលាន​ដុល្លារ។

ពិសេស​នោះ​ នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​​មិត្តហ្វូន​អាច​រក​ចំណូល​បាន​សរុប​ ២៥៥ លាន​ដុល្លារ ដែល​​ស្មើ​​នឹង​ ១.២% ​​នៃ​ GDP របស់​កម្ពុជា។ មិន​ត្រឹម​តែ​បាន​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ​មិត្តហ្វូន ថែម​ទាំង​ជួយ​បង្កើត​ការងារ​​ឲ្យ​និយោជិក​ដែល​ធ្វើ​ការ​ពេញ​ម៉ោង​ច្រើន​ជាង ២ ០០០នាក់ ហើយ​និយោជិក​ដែល​ធ្វើ​ការ​ក្រៅ​ម៉ោង​ប្រមាណ ១០ ០០០នាក់។

ការ​ឆ្លង​កាត់​រយៈពេល​ទាំង​អស់​​នេះ​ មិត្តហ្វូន​បាន​បរិច្ចាគ​ប្រហែល​ជា ៧៧ លាន​ដុល្លារ សម្រាប់​កម្មវិធី​​ដូច​ជា ផ្ដល់​ជូន​​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​អ៊ីនធឺណិត​មិន​គិត​ថ្លៃសម្រាប់​សាលា​រៀន​ជាង​ ១ ៥០០ កន្លែង, ជួយ​ស្វែង​រក​សាច់ញាតិ​ដែល​បាន​បាត់បង់​ជិត ៩០ គ្រួសារ, វះកាត់​ជូន​កុមារ​ដែល​ឆែប​ក្រអូម​មាត់​ ៤៧២ នាក់, ផ្ដល់​ការ​ពិនិត្យ​សុខភាព និង​ថ្នាំ​សង្កូវ​សម្រាប់​ប្រជាជន​ក្រីក្រ​តាមរយៈ​ TYDA ដោយ​ឥត​គិត​ថ្លៃ​ជា​ដើម។

នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​មិត្តហ្វូន​​ បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​សារជីវកម្ម​ក្នុង​គោល​បំណង​​ឲ្យ​ក្រុមហ៊ុន មាន​រូបភាព​ថ្មី​ទ្បើង​វិញ ដើម្បី​​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​សក្ដិសម​ ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍។ នៅ​ឆ្នាំ​បន្ទាប់​ក្រុមហ៊ុន​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​នៅ​តែ​ឈរ​លំដាប់​ថ្នាក់​លេខ​​១ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍។

គោល​បំណង​របស់​មិត្តហ្វូន​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​​មាន​ដូច​ជា បង្កើត​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទំនើប​សម្រាប់​ការ​ផ្គត់ផ្គង់​សេវា​ 5G, Narrowband IoT, Big Data នឹង AI ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត មិត្តហ្វូន​សន្យា​ផង​ដែរ​ថា នឹង​បន្ត​ផ្ដល់​នូវ​សេវាកម្ម​ដែល​មាន​គុណភាព​ល្អ​បំផុត និង ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។ ការ​ផ្ដោត​សំខាន់​របស់​មិត្តហ្វូន​គឺ​ផ្ដល់​​ឲ្យ​មាន​នូវ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា សម្រាប់​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន អង្គការ ​និង​តាម​ផ្ទះ​ជាដើម។ ជាចុងក្រោយ សារ​របស់​ក្រុមហ៊ុន "Caring Innovator" មិត្តហ្វូន​នឹង​នាំ​យក​នូវ​អ្វី​ដែល​ថ្មីៗ នឹង​បន្ត​ជួយ​ដល់​ការងារ​សង្គម​បន្ត​ទៀត "Corporate Social Responsibility Program"៕

អត្ថបទ៖ សុខហេង

មតិយោបល់