- 2019-01-29 06:55:00
- ព័ត៌មាន
នេះរបៀបការពារ USB លើកុំព្យូទ័រ Mac ដោយមិនចាំបាច់ប្រើកម្មវិធីផ្សេង
- 2019-01-29 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរបៀបការពារ USB លើកុំព្យូទ័រ Mac ដោយមិនចាំបាច់ប្រើកម្មវិធីផ្សេង
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងប្រើប្រាស់កុំព្យូទ័រ Mac ជាមួយកម្មវិធី macOS Mojave ហើយចង់ការពារទិន្នន័យនៅក្នុង USB drive របស់អ្នកនោះ អ្នកអាចធ្វើការអ៊ិនគ្រីប(encrypt)ទិន្នន័យនៅក្នុង USB drive ជាមួយកម្មវិធី Finder របស់ macOS បានដោយមិនចាំបាច់ប្រើកម្មវិធីផ្សេងឡើយ។
ដើម្បីអ៊ិនគ្រីប(encrypt) USB drive អ្នកគ្រាន់តែ៖
ប្រសិនបើអ្នកពុំឃើញមានជម្រើស “Encrypt” មានន័យថា អ្នកពុំទាន់បាន format USB drive ជាប្រភេទ GUID ដូច្នេះអ្នកត្រូវ បើកកម្មវិធី Disk Utility ដើម្បី format USB drive (ដូចក្នុងរូបភាពខាងក្រោម) ជាមុនសិន(ប្រសិនបើអ្នកមានទិន្នន័យក្នុង USB សូមកុំភ្លេច copy ទៅកុំព្យូទ័រជាមុនសិនមុននឹង format)។
ប្រសិនបើអ្នកចង់ដកការអ៊ិនគ្រីប(encrypt)វិញនោះ អ្នកអាចធ្វើបានស្រដៀងនឹងការបង្ហាញខាងលើដែរ។
កម្មវិធី Finder ធ្វើការអ៊ិនគ្រីប(encrypt)ទិន្នន័យដោយប្រើប្រព័ន្ធ XTS-AES ដែលជាប្រព័ន្ធអ៊ិនគ្រីប(encript)ដូចគ្នានឹង FileVault 2ដែរ។
កម្មវិធីនេះសម្រាប់តែកុំព្យូទ័រ Mac ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ប្រើជាមួយកុំព្យូទ័រWindows អ្នកអាចប្រើប្រាស់កម្មវិធីផ្សេងទៀតដូចជា VeraCrypt ជាដើម៕