• 2019-01-04 03:57:01
  • ព័ត៌មាន

បើ​ប្រើ Mac ស៊េរី​ចាស់ កុំ​មើល​រំលង​រន្ធ SD Card

  • 2019-01-04 03:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មាន​តម្រូវការ​បន្ថែម​ទំហំ​ផ្ទុក​ទិន្នន័យ​លើ Mac ប្រហែល​អាច​ថ្លៃ​បន្តិច​ ហើយ​រន្ធ SD Card មាន​លើ​ម៉ាស៊ីន​ស៊េរី​ចាស់ និង​ថ្មី​មួយ​ចំនួន​អាច​ជា​ជម្រើស​ដ៏​ល្អ។ 

Apple បាន​ផ្លាស់ប្ដូរ​ពី​ការ​ប្រើ Hard Disk Drive (HDD) ទៅកាន់ SSD មាន​ល្បឿន​ដំណើរការ​ខ្លាំង​ជាង​មុន ព្រម​ទាំង​ធន់​នឹង​ការ​ប្រើប្រាស់ ដោយសារ​មិន​មាន​សមាសធាតុ​មាន​ចលនា​។ ចំពោះ​ទំហំ​ផ្ទុក​ទាប​មាន​ចាប់​ពី 128GB ឡើង​ទៅ ហើយ​តម្លៃ​ក៏​ទៅ​តាម​នឹង​ដែរ​។ មិន​តិច​នាក់​ដែរ​ទេ​បាន​ជ្រើសរើស​ទំហំ 128GB ព្រោះ​គិត​ថា​តម្លៃ​សមរម្យ និង​មិន​សូវ​មាន​តម្រូវការ​ប្រើ​ច្រើន ប៉ុន្តែ​កន្លង​មក​កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់​តែ​រីក​ទំហំ​ទៅៗ បូក​ផ្សំ​នឹង​កម្មវិធី​ធំ​ទៀត គឺ​ច្បាស់​ណាស់​មិន​គ្រប់គ្រាន់​។​

ក្នុង​ការ​បង្កើន​ទំហំ​ផ្ទុក​ទិន្នន័យ​អាច​ប្រើ SD Card មាន​ម៉ាក​ត្រឹមត្រូវ ដើម្បី​ជា​សុវត្ថិភាព​ដល់​ទិន្នន័យ​បាន​រក្សាទុក ហើយ​គួរ​មាន​ការ​គិតគូរ​ជា​ចម្បង​ចំពោះ​ល្បឿន Read/Write ទិន្នន័យ បើ​អាច​សាក​បាន​ពេល​ទិញ កាន់​តែ​ល្អ​។ ម៉ូដែល MacBook ក្រោយៗ​នេះ​ពុំ​មាន​រន្ធ SD Slot នោះ​ទេ ហើយ​បើ​ទិញ​ពុំ​គួរ​យក​ជម្រើស 128GB ឡើយ ព្រោះ​អាច​ឈឺក្បាល​ពេល​ក្រោយ​៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់