• 2018-12-24 22:53:00
  • ចំណេះដឹង

Settings ៥ អ្នក​គួរ​ប្ដូរ​ ពេល​ទិញស្មាតហ្វូន Android ថ្មី

  • 2018-12-24 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ ពេល​ទិញ​ស្មាតហ្វូន​ថ្មី មុខងារ​ខ្លះ​ក្នុង​ប្រព័ន្ធ​មិន​តែងតែ​ត្រូវការ​ប្រើ​នោះ​ទេ ដែល​គួរ​មាន​ផ្លាស់ប្ដូរ​។ 

១) បិទ​សំឡេង​ពេល​ចុច​

ការ​ចុច​ប៊ូតុង មាន​សំឡេង ឬ​ញ័រ អាច​រំខាន​ដែរ ពេល​ខ្លះ ព្រម​ទាំង​កើន​ថាមពល​ថ្ម​ប្រើប្រាស់។ 

  • ក្នុង​ការ​បិទ ចូល​ទៅ​កាន់ Settings > Sounds & Vibration > Other sounds ឬ System។ 
  • ត្រង់​នេះ​អាច​បិទ សំឡេង Keyboard, សំឡេង​ពេល​អេក្រង់ Lock, សំឡេង​សាក​ថ្ម, សំឡេង ឬ​ញ័រ​ពេល​ចុច​។ 

២) បិទ​សំឡេង​ញ័រ​ពេល​វាយ​បញ្ចូល​អក្សរ​លើ Keyboard

  • ចូល​ទៅ​កាន់ Settings > Language and input > Virtual keyboard។ ចំពោះ​ស្មាតហ្វូន​មួយ​ចំនួន ដូចជា​របស់​ Samsung ចំណុច Language and input អាច​មាន​ក្នុង General Management។
  • ធ្វើការ​ជ្រើសរើស Keyboard
  • ក្នុង Preferences អាច​បិទ Keyboard sound និង Keyboard vibration។ 

៣) បិទ​មុខងារ​កែតម្រូវ​ពាក្យ​ស្វ័យប្រវត្តិ

ល្អ​ដែរ ទូរសព្ទ​ណែនាំ​ពាក្យ ពេល​កំពុង​វាយ​បញ្ចូល​អក្សរ ប៉ុន្តែ​ការ​ព្យាយាម​ជំនួស ឬ​កែ​តម្រូវ​ពាក្យ​គ្រប់​ពេល មិន​តែងតែ​ត្រូវ​តាម​ការ​ចង់​បាន​របស់​អ្នក​ចង់​សរសេរ​នោះ​ទេ​។ 

  • ចូល​ទៅ​កាន់ Settings > Language and input > Virtual keyboard
  • ជ្រើសរើស Keyboard កំពុង​ប្រើប្រាស់​
  • ក្នុង Keyboard Settings ចុច​យក Text Correction
  • បិទ​ជម្រើស Auto replace

៤) បិទ​រាល់​កម្មវិធី​ភ្ជាប់​មក​ជាមួយ ដែល​មិន​ប្រើ​

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជាច្រើន បាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​មួយ​ចំនួន​ក្នុង​ស្មាតហ្វូន ដែល​ប្រហែល​មិន​មាន​តម្រូវ​ការ​ប្រើប្រាស់​នោះ​ទេ​។ អ្នក​មិន​អាច​លុប​កម្មវិធី​ចោល​ទាំងស្រុង​នោះ​ទេ (លុះត្រា​តែ​ទូរសព្ទ Root) ប៉ុន្តែ​អាច​កំណត់​ទៅ​ជា Hibernate បាន។ 

  • ចូល​ទៅ​កាន់ Settings > Apps
  • ជ្រើសរើស​កម្មវិធី​ចង់​បិទ ហើយ​ក្នុង​ផ្ទាំង​បង្ហាញ​ព័ត៌មាន​លម្អិត​កម្មវិធី នឹង​ឃើញ​មាន​ប៊ូតុង Disable
  • ក៏​អាច​ជ្រើសរើស​បិទ Notification បាន​ដែរ ជាមួយ​ជម្រើស Deactivate notifications

៥) បិទ​សំឡេង​ពេល​បើក​ប្រព័ន្ធ​

សំឡេង​ពេល​បើក​ប្រព័ន្ធ​ទូរសព្ទ (បិទ​បើក​) ក្នុង​ផ្ទះ​មិន​ថ្វី​នោះ​ទេ ប៉ុន្តែ​បើ​នៅ​ទី​សាធារណៈ អាច​មាន​គេ​ងាក​មើល​​។ 

  • ចូល​ទៅ​កាន់ Settings > Sounds - អាស្រ័យ​លើ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ នឹង​មាន​ជម្រើស​ខុសគ្នា អាច​បិទ​បាន​។​ សម្រាប់ Motorola ហៅថា Power up sound និង Huawei ឬ Honor ហៅថា Start up sound។​
  • សម្រាប់​អ្នក​ប្រើប្រាស់ Samsung ត្រូវការ​ឲ្យ Device ប្រើ Silent mode មុន​ពេល​បិទ​បើក​ទូរសព្ទ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់