- 2018-12-04 06:50:57
- ព័ត៌មាន
មួយឈុតធំនេះសម្រាប់ Gamer តម្លៃ ៣ ម៉ឺនដុល្លារ
- 2018-12-04 06:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឈុតធំនេះសម្រាប់ Gamer តម្លៃ ៣ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
Lewis Hilsenteger តែងបានបង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗដែលធ្វើឲ្យទស្សនិកជនជក់ចិត្តខ្លាំងបំផុត តាមរយៈគណនីឈ្មោះ Unbox Theraphy របស់ខ្លួន។ YouTuber រូបនេះក៏ធ្លាប់បានឈុតកុំព្យូទ័រលេងហ្គេមដ៏អស្ចារ្យមួយ ដែលមានតម្លៃខ្ទង់ ៣ ម៉ឺនដុល្លារឯណោះ។
ឈុតលេងហ្គេមរបស់ Lewis មានរួមបញ្ចូលនូវម៉ាស៊ីនកុំព្យូទ័រដែលដំណើរការដោយ CPU Core-i9 មានល្បឿន ៤,៦ GHz, GPU ចំនួនពីរដែលរួមមានប្រភេទ GeForce GTX 1080 TI, RAM ទំហំ ១២៨ GB, Hard Disk ទំហំ ៦ TB ចំនួនពីរ, Hard Disk ប្រភេទ SSD ទំហំ ៤៨០ GB, ប្រព័ន្ធបញ្ចុះកម្ដៅដោយទឹក និងគ្រឿងបន្លាស់ស៊េរីកប់ផ្សេងទៀត។ ត្រឹមតែម៉ាស៊ីនកុំព្យូទ័រនេះគឺមានតម្លៃរហូតដល់ខ្ទង់ ២ ម៉ឺនដុល្លារឯណោះ។
១ ម៉ឺនដុល្លារទៀត Lewis បានចាយលើកៅអីពិសេសតម្លៃ ៣ ៦០០ ដុល្លាររបស់ក្រុមហ៊ុន Imperator Works។ កៅអីនេះអាចភ្ជាប់ជាមួយ Monitor បានចំនួនបី, មានកន្លែងដាក់ជើងនិងដៃ, មានកន្លែងដាក់កែវ និងមានមុខងារម៉ាស្សាដងខ្លួនទៀតផង។
Monitor កណ្ដាលមានទំហំ ៤២,៥ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត 4K ជាផលិតផលរបស់ LG និងមានអមដោយ Monitor ចំនួនពីរដែលមានទំហំ ២៤ អ៊ីញ។ ខាងក្រោមជាវីដេអូលម្អិតបង្ហាញពីឈុតលេងហ្គេមតម្លៃ ៣ ម៉ឺនដុល្លារ ៖
**ចុចអាន៖** - **[កប់ក្ដោង! អាយុ៧ឆ្នាំសោះ ក្មេងនេះកើបលុយ ២២ លានដុល្លារពី YouTube](http://tech.sabay.com.kh/article/1107948#utm_campaign=onpage)** - **[បុរសម្នាក់អាចរកវិធីប្រើកម្មវិធី Mac លើ iPad បាន ! វាពិតជាដំណើរការបានល្អណាស់](http://tech.sabay.com.kh/article/1107855#utm_campaign=onpage)**