• 2018-11-30 03:25:01
  • ហាងឆេងផលិតផល

ស្មានមិនដល់ Osmo Pocket លក់​នៅ​ខ្មែរ​តម្លៃ​ប៉ុណ្ណេះ​

  • 2018-11-30 03:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Osmo Pocket ដែល​ជា​កាមេរ៉ា​ប្រភេទ​​ Action របស់​ក្រុមហ៊ុន​ DJI ប្រកាស​ចេញ​ម្សិលមិញ​នេះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​សំណាក់​យុវវ័យ​​ដោយ​សារ​មាន​មុខងារ​ពិសេសៗ និង​តម្លៃ​ធូរ​ជាង​​កាមេរ៉ា​ពពួក GoPro។

នៅ​លើ​ទីផ្សារ​បរទេស​ Osmo Pocket ​ត្រូវ​បាន​កំណត់​លក់​ក្នុង​តម្លៃ ៣៤៩ ដុល្លារ ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ខាង​មុខ។ ដោយ​ឡែក​សម្រាប់​នៅ​កម្ពុជា មាន​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​បាន​បង្ហាញ​ពី​តម្លៃ​កាមេរ៉ា​តូច​ច្រឡឹង​នេះ ដោយ​លក់​តម្លៃ​ត្រឹម​ ៣៤៩ ដុល្លារ​ដូច​គ្នា និង​លក់​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​ធ្នូ​ដូច​គ្នា។

​តម្លៃ​ ៣៤៩ ដុល្លារ​នេះ អាច​ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​សារ​មាន​មួយ​ចំនួន​រំពឹង​ថា​នៅ​កម្ពុជា អាច​មាន​តម្លៃ​ថ្លៃ​ជាង​លើ​ទីផ្សារ​បរទេស។

​Osmo Pocket ​នេះ​មាន​អ័ក្ស​ទប់​លំនឹង​ចំនួន​ ៣ និង​មាន​ Sensor ​កម្រិត​ 1/2.3 អ៊ីញ​ អាច​ថត​វីដេអូ​ដល់​កម្រិត​ 4K នៅ​ល្បឿន​ 60 fps។ កាមេរ៉ា​នេះ​ក៏​អាច​ថត​រូប​​ទំហំ ១២ MP និង​មាន​រន្ធ​ស្រូប​សំឡេង​ចំនួន​ពីរ សម្រាប់​ការ​ថត​យក​សំឡេង។ DJI អះអាង​ថា​ Osmo Pocket អាច​​ប្រើ​ប្រាស់​បាន​ដល់ ២ ម៉ោង សម្រាប់​ការ​ថត​វីដេអូ 4K នៅ​ល្បឿន​ 30fps។

លើ​កាមេរ៉ា​នេះ​មាន​អេក្រង់​ Touch ​តូច​មួយ​ សម្រាប់​បង្ហាញ​ប្លង់​នៃ​រូបភាព។ ដើម្បី​អាច​មើល​ឃើញ​ធំ អាច​ភ្ជាប់​ជា​មួយ​ iPhone ឬ ​ស្មាតហ្វូន​ Android ដោយ​ប្រើ​ឌុយ​ត និង​ប្រើ​កម្មវិធី​​របស់​ DJI។ ទោះ​បី​មាន​ទំហំ​តូច ប៉ុន្តែ​មាន​ផ្ដល់​នូវ​មុខងារ​ពិសេសៗ​ដូច​ផលិត DJI ដទៃ​ដែរ រួម​មាន​ Object Tracking, Face Tracking, Time-lapse និង Auto Panorama ជា​ដើម។ Osmo Pocket មាន​ទទួល​កុម្ម៉ង់​ទិញ​ទុក​មុន​នៅ​ហាង​ឡេងឃាង​​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់