• 2018-11-27 02:05:00
  • ចំណេះដឹង

ប្លែកអារម្មណ៍ជាមួយទិដ្ឋភាព Drone ហោះ​ខុស​បច្ចេកទេស 

  • 2018-11-27 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហោះ Drone សម្រាប់​ភីឡុត​បទពិសោធន៍​ដំបូង ប្រហែល​​​​ជាបុក​នេះ​បុក​នោះមិន​តិច​ដែរ តែទោះបីជាយ៉ាងណា ទិដ្ឋភាពនេះត្រូវបានគេថតបង្ហោះក្នុង YouTube បង្កើត​បាន​ជាទស្សនីយភាពមួយ​ប្លែក។

ពេល​ហោះ​ឡើង​លើ​មើល​ទៅ​ទំនង ដល់​ពេល​ចុះ​ចត បែរ​ជ្រុល​ទៅ​បុក​រថយន្ត​ខ្លួន​​នៅ​ម្ខាង​ទៀត​

ចង់​ហោះ​បណ្តេញ​តាម​អ្នក​ជិះ​ស្គី ដើម្បី​ចាប់​ប្លង់​សកម្មភាព​បាន​ស្រស់​ស្អាត មាន​អី​ជ្រុល​បុក​អ្នក​ជិះ​ស្គី​នោះ​តែ​ម្តង​

បង្ហោះ​ចេញ ដូច​ជំនាញ​ដែរ ក្រឡាប់​ចុះ​ឡើង​ដូច​យន្តហោះ​ចម្បាំង តែ​មាន​អី​ជ្រុល​បង្គោល​ភ្លើង​

ហោះ​ចេញ​តាម​បង្អួត​មិន​ថ្វី ពេល​ចូល​មក​វិញ​ច្រលំ​ច្រក ប៉ះ​កញ្ចក់​ម្ខាង​ទៀត​

ធ្លាប់​តែ​ឃើញ​ឥន្ទ្រី​ចាប់​សត្វ​ តែបែរ​ជា​មក​ចាប់​សង្គ្រុប Drone ទៅ​វិញ​

បង្ហោះ​ពី​លើ​ថត​ស្មើ​ល្អ​ឡើង​អែម ប៉ុន្តែ​ភ្លេច​មើល​កម្ពស់​ដើម​ឈើ​

ហោះ​បត់បែន​តាម​​ចន្លោះ​ថ្ម​ក្បែរ​សមុទ្រដូច​ក្នុង​រឿង ចងក្រោយ​ថត​បាន​ទាំង​ត្រី​ក្នុង​ទឹក​សមុទ្រ​ទៀត​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់