• 2018-11-26 04:10:00
  • ព័ត៌មាន

មិនចង់ជឿសោះ Drone​ ​នេះ​​អាចជំនួសការ​ជូត​​កញ្ចក់​អគារខ្ពស់បាន​លឿន​២០ដង បើធៀបនឹង​​មនុស្ស​​ ​

  • 2018-11-26 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Drone ជាឧបករណ៍​ហោះហើរមួយ​ប្រភេទ ដែល​កំពុង​ទទួល​​ការ​ប្រើប្រាស់​ ​ក្នុងវិស័យជាច្រើននាពេល​បច្ចុប្បន្ន ហើយមិនតែប៉ុណ្ណោះ វាក៏​អាចជំនួសការងារមនុស្សបានច្រើនផងដែរ ដែលជួយ​ឲ្យមនុស្សចំណេញ​ពេល មានសុវត្ថិភាព ​និង​កាត់បន្ថយ​កម្រៃ​ពលកម្មមនុស្ស​។

ក្រោមហេតុផលនេះ ក្រុមហ៊ុន Aerones បាន​បង្ហាញ Drone ជូត​សម្អាត​បង្អួត​កញ្ចក់ថ្មី​របស់​ខ្លួន ដោយវាអាច​ធ្វើការ ២០ ដង​លឿន​ជាងមនុស្ស និង​ផ្ដល់​សុវត្ថិភាព​ជាង​។ Drone មាន​ប្រវែង ៣ ម៉ែត្រ (Meter-wide) ម៉ាស៊ីន​មាន Rotor ១២ បំពាក់​ជាមួយ​ទុយោ​ទឹក ​អេប៉ុង​សម្អាត និងកាមេរ៉ា អាច​ធ្វើឲ្យអ្នកបញ្ជានៅ​ខាងក្រោម ពិនិត្យ និង​មើល​ដំណើរការ​សម្អាត​បានយ៉ាង​ងាយស្រួល​។ 

បច្ចុប្បន្ន Drone ប្រភេទ​នេះ អាចហោះ​បាន​កម្ពស់ ៣៥០ ម៉ែត្រ ហើយ​អាច​ខ្ពស់​ជាង​នេះ ក្នុង​ពេល​អនាគត​។ ក្រុមហ៊ុន Aerones ក៏​បាន​បង្កើត​ប្រព័ន្ធ​ទប់​លំនឹង​ផងដែរ ដើម្បី​ធានា​ឲ្យ Drone ទប់ទល់​នឹង​ខ្យល់​បាន​ល្អ​​។

ក្នុង​វីដេអូ​​បញ្ចេញ​ដោយ​ក្រុមហ៊ុន​ខាងលើ បានបង្ហាញ​ពី​សកម្មភាព Drone សម្អាត​បង្អួច​កញ្ចក់អគារខ្ពស់មួយ ប៉ុន្តែ​មិន​​បាន​​បញ្ជាក់​​ វាមាន​សមត្ថភាព​​សម្អាតល្អ​​កម្រិត​ណាទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់