• 2018-09-21 12:25:44
  • ព័ត៌មាន

ជោគជ័យ​សឹង​អី សេដ្ឋី Jack Ma ស្រាប់​តែ​ប្រាប់​មូលហេតុ​មិន​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ កុំ​យក​លោក​ជា​គំរូ

  • 2018-09-21 12:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវ​បាន​ទទួល​ស្គាល់​ជា​បុគ្គល​ជោគជ័យ​មួយ​រូប​ក្នុង​វិស័យ​ធ្វើ​ជំនួញ​ទូទាំង​សកលលោក។ យ៉ាងណាមិញ​លោក​បែរ​ជា​មិន​ចង់​ឲ្យ​នរណា​ម្នាក់​យក​គំរូ​តាម​ភាព​ជោគជ័យ​នេះ ពោល​ឲ្យ​តែ​មាន​មនុស្ស​នឹក​ដល់​ឈ្មោះ​លោក មាន​តែ​បន្ថែម​ភាព​សោកសៅ​ដល់​រូប​លោក​ទៅ​វិញ។

ថ្លែង​ក្នុង​កិច្ច​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បុរស​មាន​វ័យ ៥៤ ឆ្នាំ​មាន​ប្រសាសន៍​ថា៖ "ពេល​ដែល​និយាយ​ដល់​ឈ្មោះ Jack Ma អ្នក​ត្រូវ​ក្ដោបក្ដាប់​អត្ថន័យ​ដោយ​ខ្លួន​ឯង ព្រោះ​នោះ​មិន​សំដៅ​លើ​ខ្ញុំ​សុទ្ធសាធ​នោះ​ទេ សម្រាប់​ខ្ញុំ​ត្រឹម​តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់​មាន​ដើម​កំណើត​និង​ធំ​ធាត់​ឡើង​នៅ​ទីក្រុង​ Hangzhou ប្រទេស​ចិន"។

លោក​សង្កត់​ធ្ងន់​ថា​ពេញ​ចិត្ត​នឹង​ការ​ឲ្យ​តម្លៃ​លើ​លោក ប៉ុន្តែ​ពុំ​បាន​ចាត់​ទុក​ខ្លួន​លោក​ជា​វីរបុរស​ឬ​បុគ្គល​សំខាន់​អ្វី​នោះ​ឡើយ ពោល​គឺ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដើរ​តាម​គន្លង​លោក និង​ចង់​ឲ្យ​មនុស្ស​ព្យាយាម​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ឯង។

អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក៏​បន្ថែម៖ "យើង​ចាំ​បាច់​ត្រូវ​ដឹង​ពី​អ្នក​ដទៃ តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ នេះ​ទើប​ជា​សារៈសំខាន់​នៃ​ការ​អប់រំ ជា​រួម​ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង មិន​មែន​ធ្វើ​ជា Jack Ma ទេ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់