• 2018-09-12 02:16:05
  • ចំណេះដឹង

ទូរសព្ទ​ចាស់ អាច​​ប្រើដូច​ថ្មី ផ្លាស់ប្តូរ​តែ​​ ៦ ចំណុច​ ដឹង​លទ្ធផល​ភ្លាមៗ

  • 2018-09-12 02:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទប្រើកាន់តែ​យូរ គុណភាពកាន់​តែ​ធ្លាក់​ចុះ។ អ្នកអាច​ទ្រាំ​ប្រើ​ទូរសព្ទ​ពីរ ឬ​បី​ឆ្នាំ​ ដោយសារ​បច្ចេកវិទ្យា​មិន​សូវ​ហួស​សម័យ និង​នៅ​អាច​ប្រើ​បាន​ធម្មតា​។ ប៉ុន្តែ​អ្នក​​ក៏អាច​ផ្លាស់ប្តូរ​ការ​ប្រើប្រាស់ដូច​ទូរសព្ទ​ថ្មី ដោយ​​អនុវត្ត​តាម​កា​រ​ណែនាំ​នេះ ពេល​កាន់​ប្រើ​មាន​អារម្មណ៍​ដូច​ថ្មី​។

១) សម្អាត Storage

ធ្វើការ​សម្អាត​ឯកសារ​ខូចៗ, File ស្ទួន, File មាន​ទំហំ​ធំ ព្រមទាំង​លុប​ចោល​រូបភាព និង​វីដេអូ​ណា​លែង​មាន​តម្រូវការ​ ទាំងនេះ​អាច​ប្រើ​កម្មវិធី File Go ជំនួយ​បាន​។ ការ​រក្សាទុក​រូបភាព និង​វីដេអូ​ក្នុង​ទូរសព្ទ មិនមែន​ជា​វិធី​មាន​សុវត្ថិភាព​នោះ​ទេ គួរ​ប្រើ Cloud Storage ដូចជា កម្មវិធី Google Photo ជាដើម។ 

២) លុបចោល​កម្មវិធី​កម្រ​ប្រើ​

ធ្វើការ​លុប​ចោល​កម្មវិធី​កម្រ ឬ​លែង​ប្រើ ដើម្បី​ទុក Space ខ្លះ​សម្រាប់​ប្រព័ន្ធ​សម្រួល​ដល់​ល្បឿន​ប្រើប្រាស់ ហើយ​ក៏​អាច​សម្អាត​កម្មវិធី​បង្ហាញ​ច្រើន​ពេក​លើ​ទូរសព្ទ​ផង​ដែរ  ដែល​ត្រូវ​ចំណាយ​ពេល​រក​កម្មវិធី​ចង់​ប្រើ​។ 

៣) ប្ដូរ​ប្រើ​កម្មវិធី​មាន​ទំហំ​ស្រាល​ជាង​នេះ​

អាច​ព្យាយាម​រក​កម្មវិធី​ស្រដៀង​គ្នា​មាន​ទំហំ​តូច ស្រាល​ជាង កម្មវិធី​កំពុង​ប្រើប្រាស់។ ឧទាហរណ៍ អាច​ប្ដូរ​ប្រើ Facebook ទៅ​ជា​ជំនាន់ Lite វិញ មាន​មុខងារ​ស្រដៀង​គ្នា អាច​ប្រើ​បាន ជួយ​សម្រួល​ដល់​ល្បឿន​ប្រើប្រាស់​។ ចំពោះ​កម្មវិធី​ដទៃ​ទៀត ដូចជា Google Maps និង Skype ក៏​ផ្ដល់​ជម្រើស​ស្រដៀង​គ្នា​ដែរ​។ 

៤) បិទ​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ Background

កម្មវិធី​មួយ​ចំនួន​ទោះ​មិន​កំពុង​ប្រើ ក៏​មាន Service ដំណើរការ​នៅ Background ក្នុង​ការ​រក្សា​ទិន្នន័យ​ចុងក្រោយ​បំផុត ដែល​គួរ​ត្រូវ​បិទ​។ ធ្វើ​បែប​នេះ​អាច​ជួយ​សន្សំ​ទិន្នន័យ​អ៊ីនធឺណិត ថាមពល​ថ្ម ក៏​ដូចជា​ល្បឿន​ដំណើរការ​ប្រព័ន្ធ​ផង​ដែរ​។ 

៥)​ ប្រាកដ​ថា​រាល់​កម្មវិធី​បាន​អាប់ដេត​

កំណែទម្រង់​ថ្មី​ៗរបស់​កម្មវិធី​អាច​ជួយ​ដោះស្រាយ​បញ្ហា​កើត​មាន​ទាំង​ចំពោះ​កម្មវិធី​ខ្លួន​ឯង និង​ប្រព័ន្ធ​ផង​ដែរ​។ ក្នុង​នោះ​ អាច​មាន​មុខងារ​ថ្មីៗ បន្ថែម​លើ​កម្មវិធី​ក៏​មាន​។ 

៦) Factory Reset

អាច​ធ្វើការ​សម្អាត​ទិន្នន័យ​ទាំងស្រុង​ក្នុង​ទូរសព្ទ ប៉ុន្តែ​មុន​ធ្វើ​គួរ Backup ទិន្នន័យ​សំខាន់ៗ​ទុក​។ នេះ​នឹង​ជួយ​សម្រួល​ល្បឿន​ប្រើប្រាស់​ទូរសព្ទ ដូច​ទើប​ទិញ​។ 

លើស​ពី​នេះ ការ​ផ្លាស់ប្ដូរ​សម្បក​មាន​រចនា​បទ​តាម​ចំណូល​ចិត្ត បន្ទះ​ការពារ​អេក្រង់​ថ្មី ប្ដូរ​រូបភាព​ផ្ទាំង Home Screen ឬ Theme រួម​ទាំង​ការ​ទិញ​ឧបករណ៍​ជំនួយ​បន្ថែម​ដូចជា​ជើង Tripod ឬ Lens។ ទាំងនេះ អាច​ជួយ​បង្កើន​អត្ថប្រយោជន៍​ដល់​ទូរសព្ទ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថ្មី​កាន់​តែ​ចូលចិត្ត​យក​ស្មាតហ្វូន​តាម​ខ្លួន​៕  

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ computerworld ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់