• 2018-09-08 02:38:00
  • ផលិតផលថ្មី

TP-Link ចេញ​លក់​ដុំ Router សម្រាប់ Gamer តែ​ដឹង​តម្លៃ លែង​ហ៊ាន​ចង់​លូក

  • 2018-09-08 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន TP-Link បាន​ប្រកាស​ចេញ​លក់​នូវ​ឧបករណ៍ Router ម៉ូឌែល Archer C5400X រចនា​រូបរាង​ដូច​ជា​មនុស្ស​យន្ត​ពីងពាង​ទាក់ទាញ​ខុស​ប្លែក​ពី​ជំនាន់​ដទៃ។ ផ្តល់​ជូន​នូវ​ប្រព័ន្ធ​ខ្សែ Wi-Fi ចំនួន​បី មាន​មួយ​ល្បឿន 2.4GHz និង​ពីរ​ផ្សេង​ទៀត 5GHz ដោយ​មាន​រន្ធ Gigabit LAN ចំនួន ៨ រន្ធ Gigabit WAN មួយ ភ្ជាប់​ទៅ​កាន់​ modem ផ្ទាល់​តែ​ម្តង។

មុខងារ​ពិសេស​ឲ្យ​ឈ្មោះ Smart Connect ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​កំណត់​ល្បឿន​អាទិភាព​សម្រាប់​ពេល​លេង​ហ្គេម​ឬ​ទស្សនា​វីដេអូ​ខ្នាត​ធំ និង​ការ​គ្រប់គ្រង​ឧបករណ៍​ជា​ដើម។ ចំពោះ​តម្លៃ C5400X ក្នុង​ទីផ្សារ​សកល​ថ្លៃ ៤០០ ដុល្លារ និង​មាន​លក្ខណៈសម្បត្តិ​រួម​ដូច​ត​ទៅ៖

  • Tri-band ល្បឿន 2.4GHz (1,000Mbps) + 5GHz (2,167Mbps) + 5 GHz (2,167Mbps)
  • អង្គ​គណនា ល្បឿន 1.8GHz ទំហំ 64-bit Quad-core
  • RAM ទំហំ 1GB
  • រន្ធ Gigabit LAN ចំនួន ៨
  • រន្ធ Gigabit WAN ចំនួន ១
  • រន្ធ USB 3.0 ចំនួន ២
  • eMMC ទំហំ 16GB
  • អង់តែន​ចំនួន ៨ នៅ​ខាង​ក្រៅ
  • គាំទ្រ​ប្រព័ន្ធ Bluetooth
  • គាំទ្រ 802.11ac ជាមួយ 802.11a/b/g/n

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់